បុរសអប្រិយម្នាក់ ប្រើកាំភ្លើងខ្យល់បាញ់សម្លាប់ឆ្កែ ព្រោះតែឆ្កែនោះធ្វើឱ្យប្រពន្ធនិងកូនគេធ្លាក់ពីលើកង់

ឥណ្ឌូនេស៊ី៖ មនុស្សម្នាផ្ទុះកំហឹង ក្រោយពីដឹងថា បុរសអប្រិយម្នាក់ បានប្រើប្រាស់កាំភ្លើងខ្យល់បាញ់សម្លាប់ឆ្កែដ៏កំសត់មួយក្បាល ព្រោះតែឆ្កែនោះធ្វើឱ្យប្រពន្ធនិងកូនរបស់គេធ្លាក់ពីលើកង់។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ក្តៅក្រហាយនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ នៅក្នុងទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី។ជនបង្កមានឈ្មោះ ក. អាយុ ៤៣ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្យល់បាញ់ចំឆ្កែនៅក្នុងចម្ងាយជិតចំនួន ៤ដង បណ្តាលឱ្យឆ្កែនោះងាប់នៅនឹងកន្លែងយកតែម្តង។នៅពេលកើតហេតុ ម្ចាស់ឆ្កែឈ្មោះ Titus មិនបាននៅផ្ទះនោះទេ ប៉ុន្តែគ្រានោះបងស្រីថ្លៃគេនៅកន្លែងកើតហេតុ ហើយក៏បានឈ្លោះប្រកែកគ្នាជាមួយជនបង្កភ្លាមៗ ក្រោយពីបានបាញ់ឆ្កែគេងាប់ ប៉ុន្តែជនបង្កនោះពិតជាថ្លើមធំមែនទែន ពោលគឺ គេបានគំរាមនឹងចង់ប្រើកាំភ្លើងខ្យល់នោះបាញ់នាងទៀត។យ៉ាងណាមិញ អ្នកនាង Titus ក៏បានប្តឹងប៉ូលិសចំពោះរឿងមួយនេះ។ មិនយូរប៉ុន្មាន ប៉ូលិសក៏បានចាប់ខ្លួនជនបង្កនោះបាន។ឆ្លងកាត់ការសួរចម្លើយ ជនបង្កបានសារភាពថា មូលហេតុដែលរូបគេបាញ់ឆ្កែនោះ ព្រោះតែឆ្កែនោះបានព្រុសដាក់ប្រពន្ធនិងកូនគេ ខណៈពេលជិះកង់ ធ្វើឱ្យប្រពន្ធនិងកូនគេដួល។យ៉ាងណាមិញ បើទោះបីជាជនបង្កមិនត្រូវបានពិន័យដោយបានសម្លាប់ឆ្កែពិតមែន ក៏រូបគេត្រូវបានពិន័យដោយប្រើប្រាស់អាវុធខុសច្បាប់ផងដែរ ហើយរូបគេនឹងត្រូវបានសមត្ថកិច្ចយកទៅដោះស្រាយតាមផ្លូវច្បាប់៕
ជនបង្កដែលប្រើកាំភ្លើងខ្យល់បាញ់សម្លាប់ឆ្កែ
វត្ថុតាង (កាំភ្លើងខ្យល់)
ឆ្កែដ៏កំសត់ដែលងាប់បាត់នោះ
ឆ្កែដ៏កំសត់ដែលងាប់បាត់នោះ
ឆ្កែដ៏កំសត់ដែលងាប់បាត់នោះ