ប៉ិនសម្ដែងណាស់! បកអាក្រាតធាតុពិតរបស់អ្នកសុំទានម្នាក់ ខំប្រឹងធ្វើស្រែកយំមុខអ្នកដំណើរ...(មានវីដេអូ)

ម៉ាឡេស៊ី៖ បុរសវ័យចំណាស់ជាអ្នកសុំទានម្នាក់ ក្នុងកូនក្រុង Muar រដ្ឋ Johor ប្រទេសម៉ាឡេស៊ី ត្រូវបានរងការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់មជ្ឈដ្ឋានទូទៅ ពិសេសមហាជនដែលនិយមលេងបណ្តាញសង្គមតែម្តង ក្រោយគេបានដឹងថា អ្នកសុំទានរូបនេះ ពូកែសម្ដែងដើរតួកំសត់ ដើម្បីឲ្យអ្នកដំណើរអាណិត និងដាក់លុយឲ្យគាត់។
ជាក់ស្តែង តាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានអ្នកដំណើរម្នាក់លួចប្រមាញ់បាន ពីសកម្មភាពរបស់អ៊ំប្រុសជាអ្នកសុំទាន ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ បានបង្ហាញឲ្យឃើញថា នៅពេលដែលមានអ្នកដំណើរបានដើរឆ្លងកាត់មុខគាត់ គឺគាត់តែងតែលេងទឹកមុខបែបកំសត់ ធ្វើជាស្រែកយំខ្សឹបខ្សួលអួលដើមទ្រូង ដើម្បីឲ្យគេស្លុងអារម្មណ៍អាណិត និងដាក់លុយឲ្យគាត់។ ប៉ុន្តែបន្ទាប់ពីអ្នកដំណើរដើរចេញផុតពីគាត់មិនទាន់ទាំងបានប៉ុន្មានផង អ៊ំប្រុសដែលជាអ្នកសុំទាននោះ ក៏ស្រាប់តែប្រែទឹកមុខមកជាធម្មតាវិញ ធ្វើចរិតយ៉ាងរំភើយតែម្តង។ គាត់តែងតែធ្វើសកម្មភាពបែបនេះរហូត នៅរាល់ពេលដែលមានអ្នកដំណើរបានដើរកាត់មុខគាត់។   
តាមរយៈទំព័រហ្វេសប៊ុកមួយ ដែលបានបង្ហោះចែកចាយនូវវីដេអូឃ្លីបមួយនេះ ក៏បានសរសេររៀបរាប់បញ្ជាក់ផងដែរថា៖  គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ បានបង្ហោះចែកចាយ និងល្បីខ្លាំងលើបណ្តាញសង្គមនោះ ក្នុងនោះក៏មានមហាជនជាច្រើន បានសម្ដែងការមិនពេញចិត្តនិងរិះគន់ ពោលគឺ ហួសចិត្តចំពោះសកម្មភាពធ្វើជាស្រក់ទឹកភ្នែក ដើម្បីលុយនេះតែម្តង។យ៉ាងណាមិញ បើគិតមកទល់ពេលនេះ វីដេអូឃ្លីបមួយនេះ ទទួលបានអ្នកចុចចូលមើលខ្ទង់ជាង ៥សែនដងហើយ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖