ខ្លាំងបាត់!! Kante ទម្លាយប្រាប់តំបន់លេងដែលខ្លួនអាចធ្វើបានល្អនៅ Chelsea

  • សុក្រ ១៦ សីហា, ២០១៩ ០៩:៤៨
អង់គ្លេស៖ ខ្សែបម្រើ N’Golo Kante បាននិយាយថាខ្លួនពេញចិត្តនឹងតំបន់ដែលត្រូវលេងកាលពីរដូវកាលមុន ក្រោយពីរូបគេត្រូវអតីតអ្នកចាត់ការទូទៅលោក Maurizio Sarri ដាក់ឲ្យប្រយុទ្ធច្រើនជាងការពារ។
កីឡាករ Kante
ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន GOAL ជម្រើសជាតិបារាំង Kante បានឲ្យដឹងថាគេពេញចិត្តនឹងការលេងនៅតំបន់បម្រើប្រយុទ្ធ ដែលជាតួនាទីលោក Sarri ដាក់ឲ្យគេលេងកាលពីរដូវកាលមុន។
កីឡាករ Kante
កីឡាករមុខសូវញញឹមរូបនេះ ត្រូវបានលោក Sarri ដាក់ឲ្យគេលេងក្នុងតួនាទីបម្រើប្រយុទ្ធច្រើនជាងបម្រើការពារ ដែលជាតួនាទីដែលគេធ្លាប់លេងនៅ Leicester City និងក្រុមជម្រើសជាតិបារាំង។ យ៉ាងណាមិញ បើទោះបីជាផ្លាស់ប្ដូរពីការលេងបម្រើការពារ ទៅបម្រើប្រយុទ្ធពិតមែន ប៉ុន្តែ Kante បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដោយជួយឲ្យតោខៀវ គ្រងតំណែងជើងឯក UEFA Europa League កាលពីរដូវកាលមុន៕ ប្រភព៖ Fox Sports Asia