Kylie Jenner ធ្វើឲ្យមហាជនជាច្រើនសង្ស័យ ដែល​ថា​នាងកំពុងពពោះកូនទី២?

អា​មេ​រិកអ្នក​លេង​បណ្តាញ​សង្គម​Instagram ជា​ច្រើន​កំពុង​តែ​សង្ស័​ថា​Kylie​ កំពុង​ពពោះ​កូន​ទី​២​របស់​នា​ង​ បន្ទាប់​ពី​ការ​បង្ហោះ​រូប​ មួយ​សន្លឹក​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង ​គិត​ថា​នាង​កំពុង​ប្រកាស ​ពីដំណឹង​នៃ​ការ​ពពោះ​នេះ។ Kylie បាន​ធ្វើការ​បង្ហោះរូប ​ ​ក្រចក​ដែល​មា​នគូរ​នៅ​​រូប​មេអំបៅ ​កាល​ពី​ថ្ងៃទី​១៥ ខែ​សីហា​កន្លង​ទៅ​នេះ។ ដែល​វា​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រជា​ច្រើន​ គិត​ថា​នេះ​ជា​ការ​ប្រកាស​អំពី​ដំណឹង​ មាន​ផ្ទៃ​ពោះ​កូន​ទី២​របស់​នាង​។ ជាក់​ស្តែង នាង​ធ្លាប់​បាន​បង្ហោះ​រូប​មេ​អំបៅ​ស្រដៀង​នេះ ​ដែល​កាល​ពី​ពេល​ដែល​នាង​ពពោះ​កូន​ទី១ ​របស់​នាង​ដែល​មាន​ឈ្មោះ​ថា​Stormi នោះ​។ យ៉ាង​ណា​ម៉ិញ ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា នាង​មិន​មើល​ទៅ​សម ​ជា​ស្រ្តី​កំពុង​ពពោះ​​នោះ​ទេ។ ដោយ​យោង​តាម​ រូប​ថត​ដែល​នាង​បាន​បង្ហោះ ក្នុង​​ឈុត​ប៊ីគីនី កាល​ពី​សប្តាហ៍មុន ​នាង​បាន​ឈរ​ថត​បង្អួត​រាង​ លើ​កាប៉ាល់​តម្លៃ​២៥០​លាន​ដុល្លារ ដែល​មើល​ទៅ​នាង​មិន​ដូច​ជា​ កំពុងតែ​ពពោះ​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​នាង​ថែម​ទាំង​បង្ហោះ​វីដេអូ​ដែល​ នាង​បាន​លោត​ទឹក​លេងថែម​ទៀត។​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ា​ង​ណា​  ដំណឹង​នៃ​ការ​ពពោះនេះ​នៅ មិន​ទាន់​មាន​ការ​ចេញ​មុខបកស្រាយ​​ពី​Kylie ថា​វា​ជា​ការពិត​ឬ​យ៉ា​ង​ណា​នៅ​ឡើ​យ​ទេ ដូច្នេះ​សូមរង់ចាំ​ ការ​បកស្រាយ​ពី​នាង​​បន្ថែម​ទាំង​អស់គ្នា៕
Kylie Jenner
កាប៉ាល់​ដែល​ Kylie Jenner កំពុង​ធ្វើ​ដំណើរ​កំសាន្ត​
រូបដែល​Kylie Jenner ទើប​តែ​បង្ហោះ​កាល​ពី​ពេលថ្មីៗ
រូប​ដែល​Kylie Jenner បង្ហោះ​កាល​ពី​នាង​ពពោះ​Stormi
Kylie Jenner