ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?

គ្នា​យើង​មិន​តិច​ទេ ព្រលឹម​មិន​ទាន់ ស្រវារក​ទិញ​កាហ្វេ​ផឹកហើយទាំង​ពោះទទេឡត។ តើទម្លាប់នេះ អាច​ប៉ះពាល់​សុខភាព​ទេ? “Hello គ្រូពេទ្យ” នឹង​លើ​កយក​ផល​ប៉ះពាល់​ចម្បង​ពី​ការ​ផឹក​កាហ្វេទាំង​មិនទាន់​​ញ៉ាំ​អាហារ​ព្រឹកមក​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។១- កម្រិតអ័រម៉ូន Serotoninមាន​គ្នា​យើង​តិចតួច​ប៉ុណ្ណោះដឹងថា កាហ្វេ​អាច​ដើ​រតួ​ជា​ភ្នាក់​ងារ​រារាំងចំណង់​អាហារ​​យើងបាន អ៊ីចឹង​ហើយទើបពេលផឹក​កាហ្វេ ធ្វើ​ឲ្យ​យើង​មិន​ឃ្លាន​អាហារ​ពេលព្រឹក។ ការមិន​ញ៉ាំ​អាហារ​ពេលព្រឹក​នេះ នឹង​​ធ្វើឲ្យ​រាងកាយ​យើង​ផលិត​អ័រម៉ូន Serotonin ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​យើង​រីករាយ កាន់​តែ​ច្រើន។ អ័រម៉ូន Serotonin ពិតជា​សំខាន់ណាស់​សម្រាប់​ធ្វើ​ឲ្យ​គេង​លក់ស្កប់​ស្កល់នៅពេល​យប់ ប៉ុន្តែ​បើអ័រម៉ូន​នេះ កើន​ឡើង​ខ្លាំង​នៅ​ពេល​ថ្ងៃ លុះដល់​ពេលព្រលប់ ​រាងកាយ​យើងនឹង​បំលែង​អ័រម៉ូន Serotonin ទៅ​ជា​អ័រម៉ូន Melatonin វិញ ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​​យើង​គេងមិន​លក់​ នាំ​ឲ្យ​ជួប​បញ្ហា​ច្រើន​នៅ​ពេល​គេង។ ហេតុនេះ យកល្អ ត្រូវ​ញ៉ាំអាហារ​ពេលព្រឹកឲ្យ​ហើយ​សិន សឹម​ផឹក​កាហ្វេ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។២- ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារសារធាតុ​កាហ្វេអ៊ីនក្នុង​ក្រពះ​ទទេ អាចរារាំង​ដល់​ការំលាយ​អាហារ ដោយ​បណ្ដាល​ឲ្យ​ហើមពោះ និង​រោគសញ្ញា​រលាកពោះវៀន ដូចជា ឈឺចាប់ ឬមិនស្រួល​ក្នុងពោះ​ជាដើម។ ជាងនេះទៅទៀត សារធាតុ​កាហ្វេអ៊ីន បាន​រំញោច​ដល់​ក្រពេញ Andrena ផលិត​អ័រម៉ូន​ស្ត្រេស ដូចជា អ័រម៉ូន Cortisol និង Adrenalin ហើយ​នៅពេល​អ័រម៉ូន​ទាំងពីរ កើន​ឡើង​កាន់​តែ​​ច្រើន​នៅក្នុង​រាងកាយ នឹង​ធ្វើ​ឲ្យ​​ចង្វាក់បេះដូងដើរ​កាន់​តែ​លឿន និង​សម្ពាធ​ឈាមឡើង​ខ្ពស់ នាំ​ឲ្យ​​បេះដូង​ចាប់ផ្ដើម​បញ្ចេញ​ជាតិស្ករ​ក្នុង​ឈាម ដើម្បី​បញ្ជូន​ថាមពល​ទៅ​សាច់ដុំ ដែល​អាការៈ​នេះ អាច​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់​ដល់​ជីវិត។ ក្នុង​ស្ថានភាព​នេះ ប្រព័ន្ធ​រំលាយ​អាហារយើង ក៏ឈប់​ដំណើរការ​ដូច​គ្នា ដើម្បី​បង្វែរ​ថាមពល​ទៅ​ទីតាំង​ក្នុង​រាងកាយ កំពុង​ត្រូវ​ការ​ថាមពល​ខ្លាំង​បំផុត។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet