រកឯណាបានសង្សារល្អបែបនេះ! នារីម្នាក់ទប់មិនជាប់នៅទីសាធារណៈក្នុងថ្ងៃណាត់ជួបមិត្តប្រុស ពេលទៅដល់ផ្ទះមិត្តប្រុសជួយសម្អាតឲ្យ

តៃវ៉ាន់៖ ថ្មីៗកន្លងទៅនេះ មាននារីម្នាក់បានចែករំលែករឿងដ៏គួរឲ្យខ្មាសអៀនមួយ នៅលើបណ្ដាញសង្គម ក្រោយពីរូបនាងផ្ទាល់មិនអាចចូលបង្គន់ទាន់ នៅទីសាធារណៈ ពេលកំពុងមានណាត់ជាមួយមិត្តប្រុស។នារីវ័យ១៩ឆ្នាំម្នាក់នោះបានទៅហូបអាហារពេលល្ងាចនៅខាងក្រៅជាមួយមិត្តប្រុសរបស់នាង ប៉ុន្ដែមិនទាន់បានទៅដល់ភោជនីយដ្ឋានផង នាងក៏ឈឺពោះចូលបង្គន់។ នាងបានចុះដើរទៅរកបន្ទប់ទឹក ប៉ុន្ដែពេលនោះពិតជាពិបាករកបន្ទប់ទឹកខ្លាំងណាស់។ បន្ទាប់មកនាងក៏បានសុំឲ្យមិត្តប្រុសជួយជូននាងត្រលប់ទៅផ្ទះវិញ។ នាងប្រុងនឹងបើកទ្វារឡាន ស្រាប់តែនាងលេចដាក់ខោបាត់ទៅហើយ។ ដោយមិនចង់ឲ្យប្រលាក់ឬមានក្លិនក្នុងឡាន នាងក៏មិនព្រមចូលក្នុងឡាន។មិត្តប្រុសបានបបួលនាងទៅជិះឡានក្រុងវិញ ប៉ុន្ដែនៅពេលដែលទៅដល់ នាងក៏មិនព្រមអង្គុយព្រោះខ្លាចប្រលាក់កៅអី។ ក្រោយមកក៏សម្រេចចិត្តជិះឡានរបស់មិត្តប្រុសរបស់នាងវិញ។ នៅពេលដែលមកដល់ផ្ទះ មិត្តប្រុសរបស់នាងបានជួយគ្រានាងចូលបន្ទប់ទឹក ប៉ុន្ដែនាងជំទាស់ព្រោះមិនចង់ឲ្យខោអាវមិត្តប្រុសរបស់នាងប្រលាក់។ យ៉ាងណាក្ដី មិត្តប្រុសនាងបានជួយដុសសម្អាតខោដែលប្រលាក់របស់នាង និងរៀបចំខោអាវថ្មីសម្រាប់នាងទៀតផង។ចុងក្រោយ នាងក៏បានសុំទោសទៅកាន់មិត្តប្រុសចំពោះរឿងដ៏គួរឲ្យខ្មាសអៀនមួយនេះ។ មិត្តប្រុសបានឆ្លើយតបទៅវិញថា មនុស្សណាក៏ចេះមានអាសន្នដែរ ដូច្នេះមិនបាច់សុំទោសនោះទេ៕
រូបភាពរបស់នាង