រាងអូនពីមុនមកវិញហើយ! Park Bom ធ្វើឲ្យបេះដូងអ្នកគាំទ្រស្ទើរហោះ ពេលឃើញរូបរាងនាង ក្នុងកម្មវិធីម្សិលមិញ

កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួនដែលជាអ្នកគាំទ្រតារាKpopនាង Park Bom ដែលជាអតីតសមាជិកក្រុម​ 2NE1 ច្បាស់ជាជ្រាបហើយថា ក្រោយពេលដែលនាងឈានជើងវិលចូលសិល្បៈជាថ្មី ក្នុងផលិតកម្ម D-Nation ក្រោយបាត់មុខរយៈពេល ៥ឆ្នាំ Park Bom នាងមិនទាន់មានរូបរាងស្អាតខ្លាំងដូចកាលពីមុននោះទេ។ក៏ប៉ុន្តែ កាលពីម្សិលមិញនេះវិញ នាង Park Bom បានធ្វើឲ្យគ្រប់គ្នារំភើប និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារាស្រីរូបនេះ មានរូបរាងវិលមកស្រឡូនស្អាតដូចដើមវិញ ដែលមានរូបរាងដូចអំឡុងពេលកាលនាងជាសមាជិកក្រុម 2NE1 យ៉ាងដូច្នេះដែរ។ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ Park Bom បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើនឲ្យងាកមកមើល និងចាប់អារម្មណ៍លើនាងម្តងទៀត ក្នុងឆាកតន្ត្រីដ៏ធំ F-World Festa ម្សិលមិញនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជឿជាក់ថា បន្តិចទៀតប្រជាប្រិយភាពរបស់ Park Bom នឹងកើនឡើងដូចកាលពីមុន ព្រោះអ្នកគាំទ្រឃើញថា Park Bom នាងពិតជាតស៊ូខ្លាំង ដើម្បីទាញការគាំទ្រ និងយកប្រជាប្រិយភាពកាលពីមុនរបស់នាងមកវិញ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Park Bom
Park Bom
Park Bom
Park Bom
Park Bom