ម្តាយតី ម្ចាស់បទ«វាយម៉ាលុយ» ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកក្នុងមន្ទីរពេទ្យ

ភ្នំពេញ៖ ជឿជាក់ថា​ ប្រិយមិត្តប្រាកដជា បានស្គាល់យ៉ាងច្បាស់ ពីម្ចាស់បទដ៏ល្បីកក្រើក«វាយម៉ាលុយ» មានឈ្មោះថា តី និងត្រូវជាកូនក្រុមរាំរបស់ មាស សុខសោភា ថែមផងដែរ។បន្ទាប់ពីបានផ្ទុះការគាំទ្រ តាមរយៈបទចម្រៀងមួយបទនោះហើយ គេឃើញថា តី ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈ ថែមទាំងមានជីវភាពហ៊ឺហា​ គួរឲ្យកត់សម្គាល់ទៀតផង។ ប៉ុន្តែ​ ជាអកុសល កាលពីប៉ុន្មានម៉ោងមុននេះ ម្ចាស់បទ«វាយម៉ាលុយ»រូបនេះ បានជួបទុក្ខធំ ដោយម្ដាយរបស់នាងបាន ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងតែសម្រាកព្យាបាលលើគ្រែពេទ្យ ក្នុងមន្ទីរពេទ្យមួយកន្លែង។ក្នុងនោះដែរ រូបគេបានបង្ហោះរូបភាព របស់ម្ដាយជាច្រើនសន្លឹក ដែលរងរបួសច្រើនកន្លែងដូចជាមុខផង ច្រមុះផង និងប៉ះទង្គិចដៃទៀតផង។ លើសពីនេះ តី​​ បញ្ចេញអារម្មណ៍ ព្រួយបារម្ភដល់អ្នកម្ដាយជាទីស្រលាញ់យ៉ាងខ្លាំង ព្រមទាំងទៅមើលថែ បញ្ចុកបាយទឹក តែម្នាក់ឯងនោះទេ។ គួរបញ្ជាក់ផងដែរថា​ គ្រោះថ្នាក់នេះផងដែរ ផ្ដើមចេញពីជនបង្ក ដែលមានជាតិស្រវឹងហើយ តី ក៏បានអមមក ជាមួយសារដាស់តឿនថា៖ ​ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
កញ្ញា តី
កញ្ញា តី
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
សារដែល តី បានបង្ហោះ