នារី Cosplay ម្នាក់បានយំ ក្រោយពីក្រុមអ្នកថតរូប ព្យាយាមដាក់កាមេរ៉ាផ្ដិតយករូបភាពពីក្រោមសំពត់របស់នាង

ជប៉ុន៖ ក្រុមអ្នកប្រម៉ាញ់រូបថត បានធ្វើឲ្យនារី Cosplay ម្នាក់យំ ដោយសារតែពួកគេបានព្យាយាមដាក់កាមេរ៉ាថតពីក្រោមសំពត់របស់នាង។ប្រភពបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះ ក្នុងប្រទេសជប៉ុនបានរៀបចំកម្មវីធីមួយដែលមានឈ្មោះថា Comiket។ ក្នុងកម្មវិធីនោះ តម្រូវឲ្យអ្នកចូលរួមតុបតែងខ្លួនជា Cosplay ទៅតាមចំណង់ចំណូលចិត្ត។អំឡុងពេលកម្មវិធីកំពុងដំណើរការយ៉ាងរលូន ក៏មានហេតុការណ៍មួយបានកើតឡើង ដោយមាននារី Cosplay ម្នាក់បានយំ ព្រោះតែក្រុមអ្នកថតរូបបាននាំគ្នាព័ទ្ធជុំវិញខ្លួននាង និងព្យាយាមផ្ដិតយករូបភាពពីក្រោមសំពត់របស់នាងទៀតផង។ប្រភពបានបន្ដថា នារី Cosplay ម្នាក់នោះបានអង្គុយចុះយំ និងព្យាយាមយកសៀវភៅគ្របបាំងសំពត់ ប៉ុន្ដែក្រុមអ្នកថតរូបនៅតែថតដើមទ្រូងរបស់នាង។ ក្រុមការងារក្នុងកម្មវិធីឃើញដូច្នេះ ក៏បានចូលមកជួយ​ និងស្រែកបញ្ឈប់ការថតរូប។នារី Cosplay បាននិយាយថា៖ក្រោយពីហេតុការណ៍នេះផ្ទុះនៅលើបណ្ដាញអ៊ីនធើណែតមក មានមហាជនជាច្រើនបានរិះគន់ និងខកចិត្តចំពោះទង្វើដែលក្រុមអ្នកថតរូបបានធ្វើ៕
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
នារី Cosplay