ប្រណីតហួស!! Hazard ជះលុយ ១០លាន ទិញវីឡាដ៏ស្កឹមស្កៃមួយនៅអេស្ប៉ាញ

  • សុក្រ ១៦ សីហា, ២០១៩ ១០:២៣
អេស្ប៉ាញ៖ កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប៊ែលហ្សិក និងជាអតីតកីឡាកររបស់ Chelsea Eden Hazard បានរកទិញផ្ទះឃើញហើយ សម្រាប់ភរិយា និងកូនប្រុសទាំង​៣ បន្ទាប់ពីរយៈពេលមួយខែក្នុងការផ្លាស់មកទឹកដីអេស្ប៉ាញជាមួយ Real Madrid ក្នុងតម្លៃខ្លួន ១៥០លានផោន។
Hazard មកចូលរួមជាមួយ Real Madrid
ផ្ទះនោះមានទីតាំងស្ថិតនៅទីក្រុង Madrid ដែលជារដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ និងចេញប្លង់ដោយស្ថាបត្យករដ៏ល្បីឈ្មោះនៅអេស្ប៉ាញគឺលោក Joaquin Torres ដែលមានបន្ទប់គេងរហូតដល់ទៅ ៦។ លើសពីនេះ ផ្ទះវីឡាក៏មានអាងហែលទឹក១, កន្លែងហាត់ប្រាណ និង Spa, បន្ទប់រោងកុន១ និងទីលានសម្រាប់កីឡា Tennis មួយផងដែរនៅទីធ្លាសួនច្បារ។ ចង់ដឹងថា វីឡាដ៏ប្រណីតនោះស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Daily Mail