អស្ចារ្យខ្លាំងណាស់ ជ័យជម្នះប្រវត្តិសាស្រ្ត!! U18 កម្ពុជា លត់ម្ចាស់ផ្ទះ វៀតណាម ក្នុងជំនួបចុងក្រោយ(មានវីដេអូ)

  • សុក្រ ១៦ សីហា, ២០១៩ ១០:៥៦
វៀតណាម៖ ការប្រកួតពានរង្វាន់ AFF U18 Championships 2019 ក្នុងប្រទេស វៀតណាម កាលពីល្ងាចថ្ងៃម្សិលមិញ ក្រុមយុវជនគោព្រៃកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះវៀតណាម U18 ដោយលទ្ធផល ២-១ ក្នុងជំនួបចុងក្រោយបិទបញ្ចប់ពូល B។
ជម្រើសដំបូងរបស់ U18 កម្ពុជា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ជម្រើសដំបូងរបស់ U18 វៀតណាម (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ការប្រកួតតង់ទី១ ក្រុមទាំងពីមិនអាចរកគ្រាប់បាល់បាននោះទេ ប៉ុន្តែគ្រាន់តែចូលតង់ទី២ ភ្លាមខ្សែប្រយុទ្ធលេចធ្លោវ័យក្មេង សៀង ចន្ធា បានស៊ុតបាល់បញ្ចូលទីដោយប្រើជើងឆ្វេង ក្រោយការបញ្ជូលបាល់បានយ៉ាងល្អពីមិត្តរួមក្រុម មិត្ត សាមើយ នៅនាទី ៥០។ ការប្រកួតអូសបន្លាយដល់ នាទី៩០+១ វៀតណាមបានរកគ្រាប់បាល់តាមស្មើ មុននឹងកម្ពុជា រកគ្រាប់បាល់នាំមុខម្ដងទៀតដោយកីឡាករមានស្រុកកំណើតនៅខេត្តកោះកុង ធី លាង នៅនាទី ៩០+៥។ ជាលទ្ធផល U18 កម្ពុជា បានយកឈ្នះ U18 វៀតណាម ក្នុងលទ្ធផល ២-១។
សកម្មភាពក្នុងការប្រកួត (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
សកម្មភាពក្នុងការប្រកួត (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
សកម្មភាពក្នុងការប្រកួត (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
សកម្មភាពក្នុងការប្រកួត (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
គួរបញ្ជាក់ផងដែរថា ៥ប្រកួតរបស់ U18 កម្ពុជា ក្នុងព្រឹត្តិការណ៍ AFF U18 Championships 2019 កម្ពុជា ឈ្នះ២ និងចាញ់៣ ពោលគឺឈ្នះថៃ ៤-៣ និងឈ្នះវៀតណាម ២-១ ខណៈយើងបានចាញ់ ក្រុមមាឌធំអូស្រា្តលី ៤-១, ម៉ាឡេស៊ី ៣-០ និង សឹង្ហបុរី ១-០។ ដូច្នេះ U18 កម្ពុជាមិនអាចឡើងទៅវគ្គបន្តបានទេ ដោយពូល B គឺក្រុមអូស្រា្តលី ចាប់ដៃម៉ាឡេស៊ី ឡើងទៅវគ្គខ្វែង៕ សូមទស្សនាវីដេអូ Highlight រវាង U18 វៀតណាម និង U18 កម្ពុជា ខាងក្រោមនេះ ៖