តម្លៃសាំងត្រូវលក់តាមស្ថានីយពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែសីហា៖ សាំងធម្មតាតម្លៃ៣៦០០រៀល និងម៉ាស៊ូត៣៥០០រៀលក្នុងមួយលីត្រ

  • សុក្រ ១៦ សីហា, ២០១៩ ១៣:០៤
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងពីការកំណត់តម្លៃសាំង ដែលត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ដោយសាំងធម្មតា ត្រូវលក់ក្នុងតម្លៃមិនលើសពី៣៦០០រៀល និងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៣៥០០រៀលក្នុងមួយលីត្រ៕សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖