ហួសចិត្ត! នារីម្នាក់ត្រូវបញ្ឈប់ពីការងារ ក្រោយសុំមេដាក់ច្បាប់១ថ្ងៃ ព្រោះតែឆ្កែរបស់នាងងាប់!

អង់គ្លេស៖ នារីវ័យក្មេងជនជាតិអង់គ្លេសម្នាក់ ត្រូវបានមេបញ្ឈប់ពីការងារភ្លាមៗ បន្ទាប់ពីរូបនាងបានសុំមេដាក់ច្បាប់១ថ្ងៃ ព្រោះតែឆ្កែជាទីស្រលាញ់របស់នាងបានងាប់។ នាង Emma McNulty មានអាយុ ១៨ឆ្នាំ គឺជាបុគ្គលិកម្នាក់បម្រើការនៅក្នុងហាងលក់សាំងវ៉ិចមួយកន្លែង នៅ Baillieston ទីក្រុង Scotland ចក្រភពអង់គ្លេស។ Emma ជានារីម្នាក់ដែលស្រលាញ់ចូលចិត្តនូវសត្វចិញ្ចឹមជាខ្លាំង។
នាង Emma McNulty
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អស់រយៈពេលជាង ១៤ឆ្នាំមកហើយ ដែល Emma មានសត្វឆ្កែចិញ្ចឹមនៅក្នុងផ្ទះរបស់នាង។ ជាក់ស្ដែង កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ Emma នាងពិតមានអារម្មណ៍ថា សោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំងបំផុត បន្ទាប់ពីសត្វឆ្កែចិញ្ចឹមជាទីស្រលាញ់របស់នាង ឈ្មោះថា Milly (ពូជឆ្កែចិញ្ចឹម Yorkshire Terrier) បានងាប់។ យ៉ាងណាមិញ ដោយសារតែ Emma នាងមានអារម្មណ៍មិនល្អ ស្មារតីមិននឹងន ជុំវិញនឹងរឿងរ៉ាវនៃការបាត់បង់សត្វឆ្កែចិញ្ចឹមជាទីស្រលាញ់របស់នាងនោះ នាងក៏បានទូរស័ព្ទទៅមេរបស់នាង ដើម្បីសុំការអនុញ្ញាតសម្រាកមួយថ្ងៃផងដែរ។ ប៉ុន្តែនៅចុងក្រោយ អ្វីដែលនាងទទួលបាន មេរបស់នាងក៏ស្រាប់តែសម្រេចបញ្ឈប់នាងពីការងារតែម្តង។ Emma បាននិយាយថា នៅក្នុងថ្ងៃនោះ នាងក៏បានជូនដំណឹងដល់អ្នកគ្រប់គ្រងផងដែរ ថានាងមិនអាចទៅធ្វើការបាននោះទេ ដោយសារតែនាងមានបញ្ហាសុខភាព ឬមិនស្រួលក្នុងខ្លួន ក្រោយឆ្កែជាទីស្រលាញ់របស់នាងបានងាប់ទៅ។ ផ្ទុយទៅវិញ ជំនួសដោយក្តីអាណិតអាសូរ នាងក៏បែរជាទទួលបានសារស្តីបន្ទោសជាច្រើនត្រលប់មកវិញ និងថែមទាំងបានប្រាប់នាងទៀតថា នាងត្រូវតែមកបំពេញការងាររបស់នាងជាដាច់ខាត ព្រោះគ្មានការអនុញ្ញាតឲ្យឈប់ឯណា ដោយសារតែសត្វចិញ្ចឹមងាប់នោះទេ។ ប្រភពដដែលបន្តថា Emma នាងមានកាលវិភាគធ្វើការចាប់ពីម៉ោង ៣រសៀលទៅ នៅថ្ងៃសៅរ៍ ប៉ុន្តែនាងក៏បានផ្ញើសារសុំច្បាប់អ្នកគ្រប់គ្រងនាង នៅមុនម៉ោង១០ព្រឹក ថ្ងៃដដែលនោះផងដែរ។ អ្នកគ្រប់គ្រងនាងបានប្រាប់នាងថា បើនាងមិនមកធ្វើការតាមការកំណត់នោះទេ នាងនឹងត្រូវប្រឈមមុខនឹង​ពិន័យ ឬត្រូវបញ្ឈប់ពីការងារតែម្តង។ នៅទីបំផុត Emma ក៏មិនបានទៅធ្វើការ ហើយនាងក៏ត្រូវបានមេរបស់នាងសម្រេចបញ្ឈប់នាងពីការងារមែន។ Emma និយាយថា៖
ឆ្កែ Milly
គួរឲ្យដឹងផងដែរថា ក្រោយកើតមានរឿងរ៉ាវយ៉ាងដូច្នេះ Emma នាងក៏បានប្រកាន់ជំហរ ក៏ដូចជាប្ដេជ្ញាចិត្តថា នឹងព្យាយាមប្រឆាំងផ្លាស់ប្តូរច្បាប់របស់ក្រុមហ៊ុនមួយចំនួន ដែលនិយោជកគួរតែណែនាំ ឬផ្តល់ការឈប់សម្រាកដល់បុគ្គលិករាល់សត្វចិញ្ចឹមរបស់ពួកគេងាប់។Emma បានបន្តថា នាងយល់ឃើថា ច្បាប់របស់ក្រុមហ៊ុនមួយចំនួនគឺពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់។ សត្វក៏ជាចំណែកគ្រួសាររបស់យើងដ៏សំខាន់ ដូចសមាជិកមនុស្សនៅក្នុងគ្រួសាររបស់យើងដែរ។ វាក៏ជាពេលដែលក្រុមហ៊ុនមួយចំនួន គួរតែទទួលស្គាល់ ហើយក៏គួរតែផ្តល់ពេលវេលាឲ្យគ្រប់គ្នាចំពោះរឿងដ៏សោកសៅបែបនេះ ដោយមិនមែនជាការបញ្ឈប់ការងាររបស់ពួកគេយ៉ាងអីចឹងនោះឡើយ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?