ស្ត្រីថៃម្នាក់ Live វីដេអូគំរាមច្របាច់.កសម្លាប់កូនតូចរបស់ខ្លួន ដើម្បីឲ្យប្ដីបានឃើញ ត្រលប់មករកគាត់វិញ

ថៃ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ស្រ្តីម្នាក់ឈ្មោះថា Supaporn Prab-arin អាយុ៤១ឆ្នាំ បានគំរាមច្របាច់.កសម្លាប់កូនតូចរបស់ខ្លួន តាមរយៈការ Live វីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងចង់ឲ្យប្ដីបានឃើញ វិលត្រលប់មករកគាត់និងកូនៗវិញ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Khon Kaen ប្រទេសថៃ។ប្រភពបានឲ្យដឹងថា ស្រ្តីជាម្ដាយបាន Live វីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក ដោយច្របាច់.កកូនដែលមានអាយុប្រហែល២ឆ្នាំ។ ក្រោយពីការ Live វីដេអូរួចមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចែករំលែកវីដេអូ.តៗគ្នា និងស្នើសុំឲ្យអាជ្ញាធរជួយចាត់វិធានការក្នុងរឿងនេះ។លុះដល់ថ្ងៃបន្ទាប់ អាជ្ញាធរខេត្តនិងប៉ូលិសបាននាំគ្នាចុះទៅដល់ទីតាំងផ្ទះរបស់ស្រ្តីខាងលើផ្ទាល់ដើម្បីធ្វើការសាកសួរចម្លើយ។អ្នកស្រី Supaporn Prab-arin មានសភាពស្រវឹងស្រាបាននិយាយថា៖ប្រភពបានបន្ដថា អ្នកស្រី Supaporn Prab-arin សព្វថ្ងៃមានកូន៣នាក់។ កូន២នាក់បានផ្លាស់ទៅរស់នៅជាមួយសាច់ញាតិ និងកូនតូចនៅជាមួយម្ដាយ។ ជារៀងរាល់ថ្ងៃ អ្នកស្រីតែងតែផឹកស្រាស្រវឹងវាយកូន និងកំពុងមានបញ្ហាផ្នែកសតិអារម្មណ៍ទៀតផង។យ៉ាងណាមិញ អាជ្ញាធរខេត្តបានព្រមានអ្នកស្រីមិនឲ្យប្រើអំពើហិង្សាទៅលើកូនៗ និងបញ្ជូនអ្នកស្រីទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល កាត់បន្ថយភាពស្ត្រេស។ លើសពីនេះទៅទៀត អាជ្ញាធរខេត្តក៏បានផ្ដល់ប្រាក់មួយចំនួនទៅកាន់អ្នកស្រីសម្រាប់ផ្គត់ផ្គង់ថ្លៃទឹកដោះគោកូនផងដែរ៕
អាជ្ញាធរខេត្តនិងអ្នកស្រីSupaporn Prab-arin
អាជ្ញាធរខេត្តនិងអ្នកស្រីSupaporn Prab-arin
ទិដ្ឋភាពអាជ្ញាធរចុះទៅដល់ផ្ទះអ្នកស្រីផ្ទាល់