Messi មិនបានលេងប្រកួតដំបូងទល់នឹង Bilbao ទេព្រោះតែហេតុផលមួយនេះ!!

  • សុក្រ ១៦ សីហា, ២០១៩ ១៣:២៣
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi មិនមានឈ្មោះក្នុងបញ្ជីសម្រាប់ថ្ងៃប្រកួតបើកឆាកក្របខណ្ឌរបស់ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ តទល់នឹង Athletic Club នៅយប់ថ្ងៃសុក្រនេះទេ។
កីឡាករLionel Messi
ចំពោះមូលហេតុនៃការដែលមិនបានចូលរួមជួយ Barcelona ក្នុងការប្រកួតដំបូងនេះ ត្រូវបានគេមើលឃើញថា Messi មិនទាន់ជាពីរបួស ១០០% នោះទេ ហើយថែមទាំងមិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃព្រហស្បតិ៍ថែមទៀតផង។ មិនមែនមានតែ Messi ម្នាក់នោះទេដែលខកខានសម្រាប់ប្រកួតដំបូងនេះ រួមមានទាំងកីឡាករ ៥រូបផ្សេងទៀតដែរគឺ Arthur Melo, Arturo Vidal, Jean-Clair Todibo, Moussa Wague និង Carles Perez ៕ប្រភព៖ Marca