អ្នកណាមិនរំភើបបើ សុភ័ក្រ កុសុម៉ា លេងផ្លូវចិត្តអ្នកម្ដាយបែបនេះ នៅថ្ងៃខួបកំណើត(មានវីដេអូ)

ភ្នំពេញ៖ ពិធិការិនីសម្បុរស្រអែម ​ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ កាន់តែខ្លាំងឡើងៗ ពីសំណាក់ទស្សនិកជន។ក្នុងនោះដែរ គេសង្កេតឃើញថា ទោះជាមានភាពមមាញឹក ជាមួយការងារបែបណាក៏ដោយ តែ​កុសុម៉ា មិនដែលភ្លេចឆ្លៀតពេលវេលា សម្រាប់គ្រួសារនោះទេ ដោយភាគច្រើន តែងតែមានដំណើរកម្សាន្តជួបជុំគ្នា ជាប្រចាំផងដែរ។ជាក់ស្ដែង កាលពីម្សិលមិញ សុភ័ក្រ កុសុម៉ា បានធ្វើរឿងដ៏ហួសចិត្ត និងរំភើបមួយទៅកាន់អ្នកម្ដាយជាទីស្រលាញ់ នៅថ្ងៃខួបកំណើត របស់គាត់ផ្ទាល់តែម្ដង។ តាមរយៈវីដេអូមួយដែល សុភ័ក្រ កុសុម៉ា បានធ្វើការSurprise ខួបកំណើតដល់អ្នកម្ដាយ ថែមទាំងបានជូន ខ្សែដៃពេជ្រ យ៉ាងចែងចាំងមួយខ្សែ។ក្នុងពេលនោះដែរ អ្វីដែលគួរឲ្យអស់សំណើចនោះគឺ គ្រាន់តែឃើញកាដូ ដ៏មានតម្លៃនេះភ្លាម ម្ដាយរបស់ពិធីការិនីរូបនេះ រំភើបចិត្តរកអ្វី ប្រៀបផ្ទឹមមិនបាន រហូតចង់ធ្លាក់ ពីលើកៅអីទៀតផង៕ ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា​ និងអ្នកម្ដាយ
សុភ័ក្រ កុសុម៉ា​ និងអ្នកម្ដាយ