ឈ្នះហើយស្រួលទៀត! អ្នកឈ្នះម៉ូតូកង់បីម៉ាក TVS ខែកក្កដានេះ ក្រុមហ៊ុនយករង្វាន់ជូនឲ្យដល់ផ្ទះតែម្តង

  • សុក្រ ១៦ សីហា, ២០១៩ ១៤:៥៤
ភ្នំពេញ៖ សម្រាប់ខែថ្មីនេះ ក្រុមហ៊ុនម៉ូតូកង់បីដ៏ល្បីម៉ាក TVS នៅតែបន្តស្វែងរកអតិថិជនមានសំណាងរបស់ខ្លួនប្រចាំខែ ដែលបានជាវម៉ូតូកង់បីម៉ាក TVS យកទៅប្រើប្រាស់ ពីក្រុមហ៊ុនរបស់ខ្លួន។យ៉ាងណាមិញ​ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនម៉ូតូកង់បី TVS បានធ្វើការចាប់រង្វាន់ផ្សងសំណាងសម្រាប់អតិថិជនរបស់ខ្លួនប្រចាំខែកក្កដា ដែលមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ប្រេងម៉ាស៊ីន ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ធំគឺម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ចំនួន២គ្រឿង។ក្នុងនោះដែរ សម្រាប់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំប្រចាំខែនោះ បានទៅលើឈ្មោះ ខុន សាវ៉ាត់ នៅខណ្ឌឬស្សីកែវ ដែលមានកន្ទុយឆ្នោតលេខ 004252 និងអតិថិជនមួយរូបទៀត មានឈ្មោះ ផន ភានមកពីខេត្តព្រះសីហនុ ដែលមានកន្ទុយឆ្នោតលេខ 004382 ។
ចាប់រង្វាន់ប្រចាំខែ កក្កដា
ចាប់រង្វាន់ប្រចាំខែ កក្កដា
យ៉ាងណាក្តី សម្រាប់ខែថ្មីនេះ ក្រុមហ៊ុនម៉ូតូកង់បីម៉ាក​ TVS កាន់តែបង្កើនភាពងាយស្រួលជាងមុនសម្រាប់អតិថិជនដែលមានសំណាងរបស់ខ្លួន ដោយលើកនេះក្រុមហ៊ុន បានចុះទៅចែករង្វាន់សម្រាប់ អ្នកឈ្នះមកពីខេត្តព្រះសីហនុ ដល់ទីកន្លែងរស់នៅរបស់ពួកគាត់ផ្ទាល់តែម្តង។ទាំងនេះ គឺពិតជាផ្តល់ក្តីរំភើបដល់អតិថិជនដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS ខ្លាំងមែនទែន ព្រោះថាគាត់មានសំណាងហើយ ថែមទាំងមិនបាច់ត្រូវចំណាយថវិកាអ្វី ធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីទទួលយករង្វាន់នោះទេ។
អ្នកឈ្នះរង្វាន់ធំ
អ្នកឈ្នះរង្វាន់ធំ
មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រសាសន៍របស់លោក ខុន សាវ៉ាត់ នៅរាធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ដែលជាអ្នកឈ្នះម៉ូតូកង់បីមួយគ្រឿងប្រចាំខែកក្កដា បានឲ្យដឹងថា៖ឯចំណែកអតិថិជនមួយរូបទៀត ដែលជាអ្នកឈ្នះរង្វាន់ធំម៉ូតូកង់បីម៉ាក TVS មួយរូបទៀតមកពីខេត្តព្រះសីហនុ បានឲ្យដឹងថា៖
អ្នកឈ្នះនៅខេត្តព្រះសីហនុ
គួររម្លឹកដែរថា សម្រាប់ការចែករង្វាន់ធំជូនអតិថិជនមានសំណាងប្រចាំខែកក្កដា គឺក្រុមហ៊ុនបានចុះទៅចែកជូនដល់ទីកន្លែងរបស់ពួកគាត់តែម្តង ព្រោះថាទាំងនេះគឺដើម្បីសម្រាលបន្ទុក និងចង់បង្ហាញជូនដល់អតិថិជនទាំងអស់ឲ្យបានដឹងថា ការចែករង្វាន់ដល់អ្នកឈ្នះគឺមិនក្លែងក្លាយ និងមានភាពសុក្រិតយុត្តិធម៌មួយរយភាគរយ។ យ៉ាងណាក្តី សម្រាប់អ្នកមិនទាន់ឈ្នះកុំទាន់អស់សង្ឃឹម ព្រោះថាក្រុមហ៊ុននៅតែបន្តធ្វើការស្វែងរកអ្នកឈ្នះ ជារៀងរាល់ខែរហូតដល់បំណាច់ឆ្នាំ ដែលមានរង្វាន់ធំជារថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ ដូល្លារ ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។សូមរួសរាន់ឡើងសម្រាប់អតិថិជន​ដែលមានបំណងជាវម៉ូតូកង់បីម៉ាក TVS កុំបង្អង់យូរ ព្រោះរាល់ការជាវម៉ូតូកង់បីម៉ាក TVS ទាំងអស់ សុទ្ធតែទទួលបានសន្លឹកឆ្នោត ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំខែ ។ ឯចំណែកអតិថិជន ដែលមិនទាន់ឈ្នះរង្វាន់ប្រចាំខែ សូមកុំទាល់អាក់អន់ស្រពន់ចិត្តអី ព្រោះរាល់សន្លឹកឆ្នោតទាំងអស់ ដែលមិនទាន់ឈ្នះនឹងត្រូវចាប់រង្វាន់ម្តងទៀត នៅបំណាច់ឆ្នាំ ២០១៩ ដែលមានរង្វាន់កាន់តែធំ កាន់តែច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។បញ្ជាក់បន្ថែមថា សម្រាប់អតិថិជនដែលចង់ជាវម៉ូតូកង់បីម៉ាក TVS ប៉ុន្តែមិនមានថវិកាគ្រប់គ្រាន់ នៅពេលនេះមិនមែនចោទជាបញ្ហាតទៅទៀតនោះទេ ព្រោះថាក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានសហការជាមួយធនាគារឯកទេសអ៊ីអន ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការបង់រំលស់ផងដែរ៕
អ្នកឈ្នះរង្វាន់ប្រេងម៉ាស៊ីន
អ្នកឈ្នះរង្វាន់ទូរស័ព្ទ
អ្នកឈ្នះរង្វាន់ទូរស័ព្ទ
អ្នកឈ្នះរង្វាន់ធំនៅខណ្ឌឬស្សីកែវ
អ្នកឈ្នះរង្វាន់ធំនៅខេត្តព្រះសីហនុ