ប្រពៃណាស់! ចប់ការងារទាំងយប់ រ៉េត ស៊ូហ្សាណា មិនភ្លេចទៅមើល កៅ សីហា បាក់ជើងកំពុងសម្រាកព្យាបាល

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា អ្នកដឹកនាំថតប្រចាំផលិតកម្មហង្សមាស លោកកៅ សីហា បានជួយសំណាងមិនល្អ ត្រូវជួបគ្រោះថ្នាក់បាក់.កជើង ដែលកំពុងតែធ្វើការសម្រាកព្យាបាលនៅផ្ទះ ទាំងក្តីបាម្ភពីអ្នកគាំទ្រ។មកទល់នឹងពេលនេះឃើញថាស្ថានភាពរបស់លោកហាក់ដូចជាមិនទាន់បានធូរស្បើយ អាចដើរបាននៅឡើយនោះទេ ដូច្នោះហើយនៅក្នុងនោះក៏មានអ្នកសិល្បៈជាច្រើន ក៏បាននាំគ្នាចូលរួមទៅសួរសុខទុក្ខ និងជូនពរលោកឲ្យឆាប់ជាសះស្បើយគ្រប់គ្នាតែម្តង។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេហសម្លេងស្រទន់ កញ្ញារ៉េត ស៊ូហ្សាណា ក៏មិនភ្លេចទៅចូលទៅសួរសុខទុក្ខ ជាមួយនឹងកាដូយកទៅឲ្យលោក យ៉ាងពោរពេញដោយស្នាមញញឹម ចំពោះការជូនពរឲ្យលោកឆាប់ជា ស្របពេលដែលទើបចេញពីការងារទាំងយប់។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ចំពោះទង្វើររបស់នាងតែម្តង ដែលមិនភ្លេចទៅសួរសុខទុក្ខអ្នកដែលធ្លាប់រួមការងារ ជាមួយយ៉ាងដូច្នោះ ទោះបីជាការងាររវល់បែបណាក្តី៕សូមទស្សនារូបភាពខាងក្រោមនេះ៖
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា សួរសុខទុក្ខ កៅ សីហា
រ៉េត ស៊ូហ្សាណា សួរសុខទុក្ខ កៅ សីហា
រ៉េត ស៊ូហ្សាណា សួរសុខទុក្ខ កៅ សីហា
រ៉េត ស៊ូហ្សាណា សួរសុខទុក្ខ កៅ សីហា
រ៉េត ស៊ូហ្សាណា សួរសុខទុក្ខ កៅ សីហា
ជើងលោកកៅ សីហា ដែលបាក់