សូហ្វីយ៉ា សំអាងការ បើកសម្ពោធថ្មី ដោយផ្តល់នូវការបញ្ចុះតម្លៃយ៉ាងពិសេស ជូនដល់អតិថិជន!

  • សៅរ៍ ១៧ សីហា, ២០១៩ ១០:៣៣
ភ្នំពេញ៖ ពិតជារឿងមួយដ៏គូរ​ឱ្យត្រេកអរក្រៃលែង ដែល សូហ្វីយ៉ា សំអាងការ បានរៀបចំពិធីបើកសម្ពោធជាផ្លូវការហើយ បន្ទាប់ពីបានបើកពង្រីកមុខមាត់ថ្មីរបស់ខ្លួនឱ្យធំជាងមុនកាលពីពេលថ្មីៗកន្លងទៅនេះ។ដោយកាលពីព្រឹកថ្ងៃទី ១៤ ខែសីហា សូហ្វីយ៉ា សំអាងការ បានប្រារព្ធធ្វើនូវពិធីបើកសម្ពោធយ៉ាងអ៊ូអរ ក្រោមការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាអ្នកដែលនិយមគាំទ្រនូវសំអាងមួយនេះជាច្រើននាក់។
ពិធីសម្ពោធ សូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធ សូហ្វីយ៉ា សំអាងការ
ជាមួយគ្នានេះដែរ អ្នកនាង សូហ្វីយ៉ា ដែលជាម្ចាស់សំអាងការផ្ទាល់ ក៏បានសម្តែងពីក្តីរំភើប និងរីករាយក្រៃលែងចំពោះភាពជោគជ័យដ៏ធំក្រៃលែងរបស់ខ្លួន ដោយក្រៅពីបើកសំអាងការ អ្នកនាងក៏ជាអ្នកជំនួញវ័យក្មេង ដែលជាម្ចាស់ហាងលក់ផលិតផលថែរក្សាសម្រស់ និងសាឡន សូហ្វីយ៉ា សាឡន & ខូស្មិចទិច Sofiya Salon & Cosmetic ដ៏ល្បីល្បាញមួយរូបផងដែរ។។
អ្នកនាង សូហ្វីយ៉ា
ទន្ទឹមនឹងនេះ ដើម្បីជាការអបអរសាទរពិធីបើកសម្ពោធថ្មី សូហ្វីយ៉ា សំអាងការ ក៏មានប្រូម៉ូសិនយ៉ាងពិសេស ដោយផ្តល់ជូនអតិថិជនរបស់ខ្លួននូវការបញ្ចុះតម្លៃដល់ទៅ ១០% រយៈពេល២ខែ គឺនៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ។ សូហ្វីយ៉ា សំអាងការ មានគ្រឿងអលង្ការ ព្រមទាំងសម្លៀកបំពាក់កូនក្រមុំកូនកម្លោះគ្រប់ប្រភេទ ដែលសុទ្ធតែជាម៉ូតថ្មីៗកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ និងមានការច្នៃប្រឌិតឡើងយ៉ាងប្រណីតៗ ធានាផ្តល់ជូននូវទំនុកចិត្តយ៉ាងខ្ពស់ជូនអតិថិជនគ្រប់ទិសទី។ សូហ្វីយ៉ា សំអាងការ រីករាយរង់ចាំស្វាគមន៍អតិថិជនជាទីស្រលាញ់ ជាមួយនឹងសេវាកម្មដ៏សម្បូរបែបដូចជា សំអាងការបែបសម័យចំសម័យ បុរាណចំបុរាណ ពិធីការ អាចារ្យ ភ្លេងសម័យ ភ្លេងខ្មែរ រៀបចំតុបតែងគេហដ្ឋាន រៀបចំផ្កាស្រស់សម្រាប់កម្មវិធីផ្សេងៗ និងមានទទួលថតរូប ព្រមទាំងថតវីដេអូកម្រិត HD ជូនដល់លោកអ្នកផងដែរ។គួរឱ្យដឹងផងដែរថា ទោះបីជាមានអាយុទើបតែ ៣១ ឆ្នាំ ក្តី ប៉ុន្តែអ្នកនាង សូហ្វីយ៉ា ​ដែលជាម្ចាស់សំអាងមួយនេះ ពិតជាមានបទពិសោធន៍ខ្ពស់ និងតែងទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីអតិថិជន ដែលភាគច្រើនអថិតិជនក៏តែងតែហៅអ្នកនាងថា ជាអ្នកជំនួញវ័យក្មេងទៀតផង។​ ដូច្នេះប្រសិនបើលោកអ្នកប្រាថ្នាចង់បាននូវភាពស្រស់ស្អាតនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក សូមកុំភ្លេចជ្រើសយកសេវាកម្មដ៏សម្បូរបែបពី សូហ្វីយ៉ា សំអាងការ ដែលមានទីតាំងនៅផ្ទះលេខ ៤៧-៤៩ ផ្លូវ ១០០៣​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងទូរស័ព្ទលេខ 012 800050 016 682288 ឬហ្វេសប៊ុក សូហ្វីយ៉ា សំអាងការ
គ្រួសាររបស់អ្នកនាង សូហ្វីយ៉ា
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
អ្នកនាង សូហ្វីយ៉ា