ឪពុកម្តាយ​គួរ​ដឹង! ពេលវេលា​ដែលក្មេងៗត្រូវការ​គេង​ចាប់ពី ០ ខែ រហូតដល់ ១២ ឆ្នាំ!

តើ​អ្នកមាន​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ទារក​ទើបនឹង​កើត​ត្រូវការ​គេង​ច្រើន ហើយ​ដល់ពេល​ធំ​បន្តិច​មិនសូវ​គេង​សោះ បែរជា​លេង​ច្រើនជាង? តាមពិត​ពេលវេលា​ដែលក្មេងៗត្រូវ​គេង វា​អាស្រ័យ​ទៅតាម​ការលូតលាស់ និង​វ័យ​របស់​ក្មេងម្នាក់។ ចំពោះ​ចំនួន​ម៉ោង​ដែលក្មេងៗត្រូវ​គេង អាច​ប្រែប្រួល​បន្តិចម្តងៗ រហូត​ទាល់តែ​ពួកគេ​ពេញវ័យ។ ដូច្នេះដើម្បី​ឲ្យកូនៗគេង​បាន​ត្រឹមត្រូវ​ទៅតាម​អាយុ ឪពុកម្តាយ​គួរស្វែងយល់​ពី​ចម្លើយ​ដូចខាងក្រោម៖- ក្មេង​មាន​អាយុ ០ ដល់ ៤ ខែដំណាក់កាល​នេះពួកគេ​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ៣ ដង (ប្រហែលជា៤ម៉ោង) ចំណែកឯ​ពេលយប់​វិញ ចាប់ពី ៩ ទៅ ១០ ម៉ោង។ ដូច្នេះក្នុង​មួយថ្ងៃ ពួកគេ​ត្រូវការ​គេងប្រហែលជា ១៤ ម៉ោង។- ក្មេង​មាន​អាយុ ៤ ទៅ ៦ ខែដំណាក់កាល​នេះក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ ទៅ ៣ ដង (៤ទៅ៥ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ទៅ ១៥ ម៉ោង។- ក្មេង​មាន​អាយុ ៦ ទៅ ៩ ខែដំណាក់កាល​នេះក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ ដង (២ទៅ៤ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ ទៅ ១២ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ម៉ោង។- ក្មេង​មាន​អាយុ ៩ ទៅ ១២ ខែដំណាក់កាល​នេះក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ ទៅ ៣ ដង (៤ទៅ៥ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ទៅ ១៥ ម៉ោង។- ក្មេង​មាន​អាយុ ១២ ទៅ ១៨ ខែដំណាក់កាល​នេះក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ ទៅ ២ ដង ហើយ​ពេលយប់​វិញ​អាច ១១ ទៅ ១២ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញទារក​ត្រូវការ​គេង​ប្រហែលជា ១៣ ទៅ ១៤ ម៉ោង។- ក្មេង​មាន​អាយុ ១៨ ទៅ ២៤ ខែដំណាក់កាល​នេះក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា១ដង ហើយ​ពេលយប់​វិញ​អាច ១១ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញទារក​ត្រូវការ​គេង​ប្រហែលជា ១៣ ទៅ ១៤ ម៉ោង។- ក្មេង​មាន​អាយុ ២ ទៅ ៣ ឆ្នាំដំណាក់កាល​នេះក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា១ដង ហើយ​ពេលយប់​វិញ​អាច ១០ ទៅ ១១ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញកុមារ​ត្រូវការ​គេង​ប្រហែលជា ១២ ទៅ ១៤ ម៉ោង។- ក្មេង​មាន​អាយុ ៣ ទៅ ៥ ឆ្នាំដំណាក់កាល​នេះក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា១ដង ហើយ​ពេលយប់​វិញ​អាច ១០ ទៅ ១១ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញកុមារ​ត្រូវការ​គេង​ប្រហែលជា ១១ ទៅ ១៣ ម៉ោង។- ក្មេង​មាន​អាយុ ៥ ទៅ ១២ ឆ្នាំដំណាក់កាល​នេះក្មេង​ត្រូវ​ចូលរៀន​ហើយ ដូច្នេះ​ពេល​ថ្ងៃ​ពួកគេ​អាច​មិនបាន​គេង​ឡើយ ហើយ​ពេលយប់​វិញ​អាច​គេង​ប្រហែលជា ១០ ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញពួកគេ​ត្រូវការ​គេង​ប្រហែលជា ១០ ម៉ោង៕អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia