ពិតទេ Bella ធ្វើជាស្និទ្ធស្នាលជាមួយPope និង James នៅមុខកាមេរ៉ា តែខាងក្រោយវិញមើលមុខគ្នាមិនចំ ?

ថៃ៖ កាលពីពេលថ្មីៗនេះមានចចាមអារាមលេចលឺថា តារាប្រុសស្រីមួយគូដែលជាដៃគូសម្តែងរួមគ្នា បានបន្លំភ្នែកអ្នកគាំទ្រដោយធ្វើជាស្និទ្ធស្នាលនឹងនៅចំពោះមុខកាមេរ៉ា និងមុខមហាជន ប៉ុន្តែក្រោយឆាកមើលមុខគ្នាមិនចំ ហើយថែមទាំងដើរគេចមិននិយាយរកគ្នាទៀតផង។ ជាមួយគ្នានេះផងដែរក្រោយពីមានពាក្យចចាមអារាម អ្នកគាំទ្រនាំគ្នាសន្និដ្ឋានថា តារាប្រុសស្រីមួយគូនោះអាចជា តារាស្រីBella Ranee និងលោកPope Thanawat ឬក៏អាចជាBella Ranee និងលោកJames Jirayu។ជាក់ស្តែងBellaបានផ្តល់បទសម្ភាសន៍ និងច្រានចោលទាំងស្រុងចំពោះពាក្យទាំងអស់នេះ។ ដោយនាងបាននិយាយរៀបរាប់ថា៖ ក្រៅពីនេះBellaបានបន្ថែមទៀតថា ទោះបីជាពេលនេះមិនសូវមានកម្មវិធីគូក៏ពិតមែន ប៉ុន្តែពួកគេជួបគ្នានៅឯស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាញឹកញាប់៕ សូមទស្សនារូបភាពខាងក្រោម​៖
Bella Ranee
Bella Ranee
Bella Ranee និង James Jirayu
Bella Ranee និង James Jirayu
Bella Ranee និង Pope Thanawat
Bella Ranee និង Pope Thanawat