សាហាវមែន! គ្រាន់តែមិត្តប្រុសមិនចង់ឲ្យញ៉ាំការ៉េមខ្លាចធាត់សោះ ស្រាប់តែនាងខឹងយកកន្រ្តៃចាក់សម្លាប់តែម្តង! (មានវីដេអូ)

WARNING: Graphic Contentចិន៖ ជារឿងដ៏គួរឲ្យភាក់ផ្អើល បន្ទាប់ពីនារីជាសង្សារវ័យក្មេងម្នាក់ ហ៊ានលើកដៃចាក់សម្លាប់សង្សារបណ្តូលចិត្តរបស់ខ្លួន ស្លាប់ក្នុងថ្លុកឈាមយ៉ាងគួរឲ្យសង្វេគ ក្រោយខឹងថាឲ្យនាងរឿងចង់ញ៉ាំការ៉េម ព្រោះខ្លាចកាន់តែឡើងគីឡូ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅចំណុចមុខផ្សារមួយកន្លែង ក្នុងខេត្ត Henan ប្រទេសចិន។
នារីដៃដល់ចាក់សម្លាប់សង្សារខ្លួន
បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុកមួយ បានរាយការណ៍ឲ្យដឹងថា គូស្នេហ៍ដែលមានវ័យខ្ទង់ប្រមាណជា ២០ឆ្នាំ រស់នៅក្នុងខេត្ត Henan ខាងលើនេះ ទើបតែបានស្រលាញ់គ្នាមិនដល់មួយខែនៅឡើយនោះទេ។ ហើយនៅក្នុងថ្ងៃកើតហេតុនោះ ដោយសារតែអាកាសធាតុហាក់រាងក្តៅបន្តិច នារីជាសង្សារក៏បានប្រាប់មិត្តប្រុសនាងថា នាងចង់ញ៉ាំការ៉េមត្រជាក់ៗ។ ប៉ុន្តែផ្ទុយទៅវិញ នៅគ្រានោះ មិត្តប្រុសរបស់នាងក៏ហាក់និយាយលេងចំអន់នាងថា «អូនឯងធាត់ដូចជ្រូកហើយ នៅចង់ញ៉ាំការ៉េមទៀត?»
យ៉ាងណាមិញ ក្រោយឮមិត្តប្រុសនិយាយបែបនេះ ក៏បានធ្វើឲ្យនារីជាសង្សារខឹងក្តៅឆេវតែម្តង។ ប៉ុន្តែនៅពេលភ្លាមៗនោះ នាងមិនបានតប.តអ្វីនោះទេ តែនាងក៏បានដើរចូលក្នុងហាងមួយ ហើយទិញកន្រ្តៃមួយគូ។ លុះពេលចេញមកវិញ នាងក៏ស្រាប់តែចាក់ទៅលើមិត្តប្រុសខ្លួនឯងចំនួន ៤ដង (ឬ៤កន្ត្រៃ) ដើម្បីជាការបញ្ចេញកំហឹងរបស់នាង នៅលើដងផ្លូវតែម្តង។ មិត្តប្រុសរបស់នាង ត្រូវបានគេរាយការណ៍ថា នៅគ្រានោះពុំអាចតទល់អ្វីជាមួយនឹងនាងបាននោះទេ។ ពោលគឺ ដេកដួលក្រាបវារនៅលើដីយ៉ាងឈឺចុកចាប់ ទាំងដែលមានឈាមហូររហាម និងបានស្រែកហៅឲ្យគេជួយតែប៉ុណ្ណោះ។
បុរសរងគ្រោះ
ប្រភពដដែលបន្តថា នៅពេលដែលមន្រ្តីប៉ូលិស និងក្រុមគ្រូពេទ្យជួយសង្គ្រោះបានមកដល់ ពួកគេក៏បានព្យាយាមជួយសង្គ្រោះបុរសរងគ្រោះ និងបានបញ្ជូនលោកទៅមន្ទីរពេទ្យផងដែរ។ ប៉ុន្តែជាអកុសល មិនយូរប៉ុន្មាន បុរសរងគ្រោះក៏បានស្លាប់បាត់បង់ជីវិត ដោយសាតែស្ថានភាពរបួសធ្ងន់ធ្ងរ បានហូរឈាមអស់ពីខ្លួនច្រើនពេក។គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីឃាតកម្មដ៏សាហាវនេះ នារីជាជនដៃដល់ដែលជាសង្សាររបស់បុរសរងគ្រោះ ក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ខណៈដែលរូបនាងក៏បានរងបួសដាច់ដៃឈាមបន្តិចបន្តួចផងដែរ។ មន្រ្តីប៉ូលិសបាននិយាយថា ពួកគេកំពុងតែបើកការស៊ើបអង្កេតបន្ថែមលើករណីនេះ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖
នារីដៃដល់ជាសង្សារ