មួយម៉ោងមុននេះ Lydia សម្រាលកូនស្រីទី២ហើយ មុខមាត់គួរឲ្យក្នាញ់ណាស់

ថៃ៖ ក្រោយពីពរពោះអស់រយៈពេលជាង៩ខែកន្លងមក ទីបំផុតតារាចម្រៀងស្រីសម្លេងផ្អែម  Lydia Sarunrat បានឃើញមុខកូនស្រីរបស់នាងហើយ។ ដោយនៅថ្ងៃទី១៦ ខែសីហានេះ Lydia បានសម្រាលកូនស្រីទីពីររបស់នាងដែលមានឈ្មោះថា​ Demi Deane ដោយសុវត្ថិភាពកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។ ជាក់ស្តែងសាច់ញាតិ និងមិត្តភក្តិដែលទៅលើកទឹកចិត្ត និងមើលនាងផ្ទាល់នៅមន្ទីរពេទ្យ បានបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គម បង្ហាញពីមុខមាត់ដ៏គួរឲ្យក្នាញ់របស់កូនស្រីនាង និងមានស្វាមីជាទីស្រលាញ់នៅក្បែរជានិច្ច។ ក្រោយពីបានឃើញរូបទាំងអស់នោះភ្លាម មានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើននាំគ្នាចូលទៅCommentសម្តែងការអបអរសាទរ ទទួលសមាជិកថ្មីនៃគ្រួសាររបស់តារាចម្រៀងស្រីរូបនេះគ្រប់ៗគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖
LydiaSarunrat
LydiaSarunratមុនពេលសម្រាល
Lydia Sarunratមុនពេលសម្រាល
Lydia Sarunratមុនពេលសម្រាល
Lydia ជាមួយស្វាមី និងកូនស្រី
កូនស្រីរបស់Lydia
កូនស្រីរបស់Lydia
កូនស្រីរបស់Lydia
Lydia ជាមួយស្វាមី និងកូនប្រុសច្បង
Lydia ជាមួយស្វាមី និងកូនប្រុសច្បង