ចង់ស្វែងរកដៃគូផ្គត់ផ្គង់អាជីវកម្មល្អៗក្នុងវិស័យកែច្នៃចំណីអាហារ និងផលិតផលកសិកម្មដែរឬទេ? ចូលរួមវេទិកាផ្គូផ្គងអាជីវកម្មសហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មនៅចុងសប្ដាហ៍នេះ

  • សុក្រ ១៦ សីហា, ២០១៩ ១៧:០៥
ភ្នំពេញ៖ សម្រាប់សាធារណជនមានបំណង ចង់ស្វែងរកដៃគូរអាជីវកម្ម និងមានបញ្ហាទាក់ទងនឹងបច្ចេកទេស ព្រមទាំងដំណើរការនៃការពង្រីកអាជីវកម្ម សូមអញ្ជើញចូលរួមទាំងអស់គ្នាក្នុងវេទិកាផ្គូផ្គូងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ក្នុងកម្មវិធីប្រកាសបើកដំណើរការនាព្រឹកថ្ងៃទី១នៃវេទិកានេះ លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះវេទិកាផ្គូផ្គូងអាជីវកម្មនេះ ដែលលោកស្រីមានប្រសាសន៍ថា៖
លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា
គួរបញ្ជាក់ដែរថា វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មឆ្នាំ២០១៩ នៅថ្ងៃទី១៦-១៧-១៨ ខែសីហា ដោយមានការចូលរួមពីអ្នកផ្គត់ផ្គង់ល្អៗជាច្រើនដូចជា៖ គ្រឿងផ្សំចំណីអាហារ គ្រឿងបរិក្ខារនិងម៉ាស៊ីនកែច្នៃ សម្ភារៈវេចខ្ចប់ ស្ដង់ដារនិងសុវត្ថិភាពចំណីអាហារ សេវាបន្ទប់ពិសោធន៍ ឌីហ្សាញនិងបោះពុម្ពផ្លាកសញ្ញា សេវាផ្សព្វផ្សាយទីផ្សារ ព្រឹក្សាយោបល់លើផ្នែកអាជីវកម្ម ពន្ធ គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ និងសេវាកម្មជ្រើសរើសបុគ្គលិកថែមទៀតផង។វេទិកាផ្គូផ្គងអាជីវកម្ម និងកែច្នៃអាហារប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែសីហា លោកអ្នកអាចចូលរួមដោយសេរី នៅកោះពេជ្រអគារ A ចាប់ពីម៉ោង៨ព្រឹក រហូតដល់៨យប់៕
វេទិកាផ្គូផ្គូងអាជីវកម្ម
វេទិកាផ្គូផ្គូងអាជីវកម្ម
វេទិកាផ្គូផ្គូងអាជីវកម្ម