សុនិសា ត្រូវហ្វេនសរសើរថា ចេះចាប់ដៃគ្នា រកស៊ី និងទិញផ្ទះរួមគ្នា មុនពេលរៀបការ

ភ្នំពេញ៖ តារាសម្តែងស្រី សុនិសា ហៅអូនហ្សា ជាតារាម្នាក់ ដែលអាចនិយាយបានថា នាងទទួលបានភាពល្បីល្បាញគួរសមដែរ នៅក្នុងរង្វង់សិល្បៈ តែដោយសារតែ នាងមមាញឹក នៅក្នុងរបររកស៊ីរបស់នាងខ្លាំងពេក ធ្វើឲ្យនាង សម្រេចចិត្ត ឈប់ពីសិល្បៈទាំងស្រុង។នាពេលបច្ចុប្បន្ន នាងក៏បាន បង្កើតរបររកស៊ីហាងលក់គ្រឿងសមុទ្រ មួយទៀត ដែលកាន់តែធ្វើឲ្យកាន់តែរវល់ជាងមុនទៅទៀត រហូតភ្លេចមើលថែរូបរាង ក្លាយជា តារាមានសាច់ទ្រលុកទ្រលន់កាន់តែខ្លាំង។បើងាកមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ ក៏មានភាពស្អិតរមួតកាន់តែខ្លាំងឡើង ហើយជាពិសេស នាងក៏បានគិតគូពេលវេលាមង្គលរបស់នាង ជាមួយនឹងគូស្នេហ៍របស់នាងក្នុងពេលឆាប់ៗ។ក្នុងនោះដែរ ចាប់តាំងពីនាងចាប់ដៃគ្នាមក គឺសុនិសា និងគូស្នេហ៍ បានទិញផ្ទះរួមគ្នា ហើយសូម្បីតែហាងលក់គ្រឿងសមុទ្រ ក៏ពួកគេ បានចាប់ដៃសហការគ្នាផងដែរ រហូតក្លាយទៅជាហាងមួយពេញលេញ មានបុគ្គលិកពាសពេញ។ មិនតែប៉ុណ្ណោះ ចំពោះការងារ រកស៊ីអ្វីផ្សេងៗ ក៏ពួកគេ ព្យាយាមជួយគ្នាសម្រេចឲ្យក្លាយជាលទ្ធផលធំផងដែរ។យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានហ្វេនជាច្រើន បានសរសើរពីនាង​និងគូស្នេហ៍ ដែលមុនពេលរៀបការ ចេះចាប់ដៃគ្នា រកស៊ី និងទិញរបស់របរ រួមគ្នា ដោយកម្លាំងញើសឈាមរបស់ពួកគេ៕
សុនិសា
សុនិសា
សុនិសា
កាដូដែលអនាគតម្តាយក្មេក ទិញឲ្យ
កាដូដែលគូស្នេហ៍ ទិញឲ្យ
សុនិសា ទិញផ្ទះរួមគ្នា
សុនិសា ទិញផ្ទះរួមគ្នា