ពីរោះខ្លាំង! ផ្ទុះការគាំទ្រពេញបណ្ដាញសង្គម បន្ទាប់ពីបេក្ខភាព X Factor កែវ ច័ន្ទដាលីន បានបកស្រាយបទចម្រៀង «I Love You 3000» (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដាន ទស្សនាកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ ដែលបានឆ្លងកាត់វគ្គជម្រុះ អស់ជាច្រើនសប្ដាហ៍រួចមក ប្រាកដជាបានជ្រាបរួចមកហើយថា បេក្ខភាពទាំងអស់សុទ្ធសឹងតែសម្បូរដោយសមត្ថភាពពិសេស មិនចាញ់គ្នានោះទេ។ក្នុងនោះដែរ បេក្ខនារី កែវ ច័ន្ទដាលីន បានទាញយកការចាប់អារម្មណ៍ពីទស្សនិកជនមិនតិចនាក់នោះទេ ដោយសារតែទឹកដមសំឡេងដ៏ពីរោះរណ្ដំ ក្នុងការបកស្រាយបទចម្រៀងជាភាសាអង់គ្លេស បានគ្រប់ស្ទីលតែម្ដង។ជាក់ស្ដែង ថ្មីៗនេះ តាមរយៈផេកហ្វេសប៊ុករបស់ កែវ ច័ន្ទដាលីន បានបង្កភាពភ្ញាក់ផ្អើលមួយដោយបង្ហោះវីដេអូ ដែលរូបនាងបានច្រៀង បទចម្រៀងមួយបទ មានចំណងជើងថា «I Love you 3000» ដោយផ្ទាល់ ឃើញថាសំឡេងនាងពិតជាមានទឹកដមផ្អែមស្រទន់ គួរឲ្យចង់ស្ដាប់ និងស័ក្តិសមនឹងក្លាយជាតារាចម្រៀងពិតៗតែម្ដង។យ៉ាងណាមិញ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យមិត្តៗអ្នកគាំទ្រមិនអាចទប់អារម្មណ៍ មិនសរសើរមិនបានពីសំឡេងដ៏ក្រអួនក្រអៅរបស់ ដាលីន នោះទេ និងថែមទាំងមានការចែករំលែកតគ្នា (Share) ពេញហ្វេសប៊ុកតែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន