«បើមិនស្មោះស្រឡាញ់គ្នារកងាប់អី» ពី តន់ ច័ន្ទស៊ីម៉ា អត្ថន័យមួយឃ្លាៗដូចចាក់មួយកាំបិត កំពុងល្បីខ្លាំងក្នុង Tik Tok (មានវីដេអូ)

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងជំនាន់ក្រោយ កញ្ញា តន់ ច័ន្ទស៊ីម៉ា ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់នាង ព្រោះថានាងគឺជាអតីតបេក្ខភាពកម្មវិធី​ The Voice Cambodia រដូវកាលទី២ ក៏ដូចជាម្ចាស់បទចម្រៀង “ខ្ញុំមានអ្នកណា” ដែលជាបទចម្រៀងល្បីខ្លាំងក្នុងរឿងមានចំណងជើងថា “ភ្លើង”។យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា តន់ ច័ន្ទស៊ីម៉ា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីតារាស្រីរូបនេះ បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា “បើមិនស្មោះស្រឡាញ់គ្នារកងាប់អី” ដែលជាបទចម្រៀងឈឺចាប់បែបរ៉ក់ ស្តាប់ទៅពិតជាពីរោះខ្លាំងមែនទែន។ម៉្យាងវិញទៀត សម្រាប់បទចម្រៀងមួយបទនេះដែរ ត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា គ្រប់អត្ថន័យក្នុងបទចម្រៀងមួយឃ្លាៗពិតជាសាហាវ និងប្លែកខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ បទនេះក៏កំពុងតែល្បីនៅក្នុងបណ្តាញសង្គម Tik Tok ផងដែរ។លើសពីនេះ អ្នកគាំទ្រក៏បានសរសើរដល់ទឹកដៃសរសេរមេឡូឌីថ្មីរួមជាមួយទំនុកច្រៀង ដោយលោក យឹម តាស្រង់ ដោយមហាជនបាននិយាយថារាល់ស្នាដៃរបស់លោក មិនដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?កុំឲ្យខាតពេលយូរ ចង់ដឹងថាបទថ្មីរបស់ ស៊ីម៉ា ពីរោះ និងមានអត្ថន័យបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖
តន់ ច័ន្ទស៊ីម៉ា
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»