គួរឲ្យសរសើរ! ខំសន្សំយូរហើយ ទីបំផុតមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា មានលទ្ធភាពទិញផ្ទះដោយខ្លួនឯង លែងនៅផ្ទះជួលដូចមុនទៀតហើយ!

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនបានស្គាល់ពីតារាចម្រៀងស្រី រត្ន័ រចនា ដែលនាងបានប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាង២០ឆ្នាំ ប៉ុន្តែទើបតែផ្ទុះប្រជាប្រិយភាពខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រី រ័ត្ន រចនា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងដំណឹងនៃការទិញផ្ទះថ្មីរបស់នាង។ ក្នុងនោះផងដែរ រហស្សនាមមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា  ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងសារខ្លីមួយឃ្លាថា៖ជាការពិត នេះគឺជារឿងដ៏គួរឲ្យត្រេកអរមួយសម្រាប់នាង ព្រោះថានាពេលកន្លងមក មេម៉ាយសប្បាយចិត្តរូបនេះ ធ្លាប់តែស្នាក់នៅផ្ទះជួលរកល្ងាចខ្វះព្រឹកតែប៉ុណ្ណោះ។គួរឲ្យដឹងផងដែរថា ផ្ទះថ្មីដែល រ័ត្ន រចនា បានទិញនោះ គឺជាប្រភេទផ្ទះល្វែងដែលមានតម្លៃ ៥,៦០០០ដុល្លារអាមេរិក។ នេះបើផ្អែកតាមរយៈការបង្ហោះរបស់នាងនៅលើហ្វេសប៊ុក៕ទស្សនារូបភាពខាងក្រោម៖ 
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
ផ្ទះដែលរ័ត្ន រចនា ទិញ
ផ្ទះដែលរ័ត្ន រចនា ទិញ
សំណេររបស់ រ័ត្ន រចនា