ម៉េចចឹង! តារាសម្តែងប្រុសរូបសង្ហា Yoo Ah In សុខៗស្រាប់តែកោរសក់អស់ មើលលែងចង់ស្គាល់!

កូរ៉េខាងត្បូង៖ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពលោក Yoo Ah In ដែលជាទូទៅហ្វេនៗតែងតែឃើញវត្តមានតារាប្រុសរូបនេះ នៅក្នុងរឿងភាគល្បីៗនានា ជាមួយនឹងរូបរាងដ៏សង្ហាឆក់យកបេះដូងអ្នកគាំទ្រគ្រប់ៗគ្នា ជាពិសេសនារីៗតែម្តង។ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ Yoo Ah In បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញស្ទាយ៍លេងខ្លួន ប្លែកថ្មីរបស់លោក។ជាក់ស្ដែង កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ តារាប្រុសវ័យ៣២ឆ្នាំរូបនេះ បានបង្ហោះរូបមួយសន្លឹកនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់ខ្លួន។រូបមួយសន្លឹកនោះ បានបង្ហាញឲ្យឃើញថា លោកបានកោរសក់អស់តែម្តង ហើយថែមទាំងស្លៀកសម្លៀកបំពាក់រលុងៗ បែបមនុស្សវ័យចំណាស់ ដែលមានភាពខុសប្លែកពីស្ទាយ៍លេងខ្លួនរបស់លោកកាលពីមុនទាំងស្រុង។ យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះភ្លាម ក៏មានបណ្តាអ្នកគាំទ្រជាច្រើនចូលទៅ Comment បញ្ចេញមតិយោបល់រៀងៗខ្លួនរបស់ពួកគេផងដែរ។ ដោយអ្នកខ្លះនិយាយថា ធ្វើស្ទាយ៍បែបនេះមិនស័ក្តិសមនឹងលោកទេ។ ចំណែកឯ អ្នកខ្លះទៀតនិយាយថា ទោះបីជាកោរសក់ក៏ដោយ ក៏ Yoo Ah In នៅតែសង្ហាដដែលព្រោះលោកមានទម្រង់មុខដែលស្អាតសង្ហាស្រាប់៕​ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?​
លោកYoo Ah In
លោកYoo Ah In
លោកYoo Ah In
លោកYoo Ah Inក្រោយកោរសក់រួច
លោកYoo Ah Inក្រោយកោរសក់រួច
លោកYoo Ah Inក្រោយកោរសក់រួច