ជប៉ុនបានបង្កើតភួយពិសេសម្យ៉ាង ដែលមានរាងដូចសរសៃមី ជួយឱ្យអ្នកគេងលក់បានស្រួល

ជប៉ុន៖ ក្រុមហ៊ុនជប៉ុនមួយបានបង្កើតភួយពិសេសម្យ៉ាង ដែលមានរាងដូចសរសៃមី ជួយឱ្យអ្នកគេងលក់បានស្រួល កំពុងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាខ្លាំង។យោងតាមប្រភពបានឱ្យដឹងថា ភួយពិសេសនេះមានឈ្មោះ «The Udon for Sleeping» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Golden Field ដែលមានទីតាំងនៅក្នុងទីក្រុងក្យូតូ ក្នុងគោលបំណងដើម្បីផ្តល់នូវភាពសុខស្រួលក្នុងការគេងឱ្យកាន់តែមានប្រសិទ្ធិភាព និងមានភាពងាយស្រួល គេងលក់បានស្កប់ស្កល់។មូលហេតុដែលស្ថាបនិកមានគំនិតបង្កើតវាឡើង ព្រោះតែគាត់ចូលចិត្តហូបមីជាខ្លាំង ហើយនៅថ្ងៃមួយ នៅពេលគាត់ចូលទៅហូបមី គាត់ក៏សម្លឹងមើលមី ហើយក៏បែកគំនិតបង្កើតភួយដែលមានរាងដូចសរសៃមីយកតែម្តង ព្រោះគាត់យល់វាភួយដែលមានរាងដូចជាសរសៃមី ងាយស្រួលគេងជាងភួយធម្មតា ហើយវាថែមទាំងមានខ្យល់ចេញចូលនៅក្នុងចន្លោះសរសៃមី (ភួយ) ហ្នឹងទៀត។យ៉ាងណាមិញ ភួយដែលមានរាងដូចសរសៃមីនេះ កំពុងតែទាក់ចិត្តមនុស្សម្នាជាច្រើន ហើយលោកអ្នកអាចទិញវាបាននៅក្នុងតម្លៃ ១៥៦ដុល្លារ នៅក្នុងគេហទំព័រ Golden Field៕
ភួយដែលមានរាងដូចសរសៃមី
រូបតំណាងមី
ភួយដែលមានរាងដូចសរសៃមី
ភួយដែលមានរាងដូចសរសៃមី
ភួយដែលមានរាងដូចសរសៃមី
ភួយដែលមានរាងដូចសរសៃមី
ភួយដែលមានរាងដូចសរសៃមី