ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនប្រុស យក់ ថិតរដ្ឋា អាចរាំបទល្បីរបស់ BTS បានយ៉ាងល្អ គួរឲ្យសរសើរ (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះឃ្លីបវីដេអូមួយ ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ជាខ្លាំង។ជាក់ស្ដែង តាមរយៈឃ្លីបវីដេអូនោះ ត្រូវបានគេដឹងថា គឺជាការបង្ហាញក្បាច់រាំរបស់កូនប្រុសសំណព្វចិត្តទាំងពីររបស់អ្នកនាង រដ្ឋា ដោយស្ថិតក្នុងកាយវិការយ៉ាងរស់រវើក បន្ទាប់ពីការជួបជុំញ៉ាំអាហារពេលល្ងាចរួចរាល់។គេមើលឃើញថា កូនប្រុសទាំងពីររបស់ អ្នកនាង យក់ ថិតរដ្ឋា បានបញ្ចេញក្បាច់រាំជាមួយនឹងបទចម្រៀងដ៏ពេញនិយម របស់ក្រុមតារាចម្រៀងប្រុសកូរ៉េ BTS បានយ៉ាងស្ទាត់ជំនាញ និងគួរឲ្យសរសើរ បើទោះបីជាពួកគេនៅវ័យក្មេងខ្ចីក៏ដោយ។ យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ ក៏មានបណ្ដាប្រិយមិត្តអ្នកគាំទ្រជាច្រើន បាននាំគ្នាចែករំលែកនូវវីដេអូឃ្លីបមួយនេះយ៉ាងច្រើន (Share) និងថែមទាំងបានសរសើរដល់កូនប្រុសរបស់អ្នកនាង រដ្ឋា ចំពោះសមត្ថភាពដែលពួកគេមានផងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
កូនៗ យក់ ថិតរដ្ឋា
កូនៗ យក់ ថិតរដ្ឋា
កូនៗ យក់ ថិតរដ្ឋា
កូនៗ យក់ ថិតរដ្ឋា
កូនៗ យក់ ថិតរដ្ឋា