យូរៗ Great ថតរូបជុំគ្នាជាមួយមិត្តស្រីម្តង បែរជាអ្នកគាំទ្រនាំគ្នាបង្អាប់ព្រាត!

ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា តារាសម្តែងប្រុសសម្បុរស្រអែមលោក Great Warintorn មិននៅទំនេរដូចមុនទៀតនោះទេ ព្រោះថាលោកកំពុងតែមានម្ចាស់បេះដូងហើយ ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកគ្រូពេទ្យកែសម្ផស្សរូបស្រស់ម្នាក់ ឈ្មោះ Orn ។ បើទោះបីជា ទាក់ទងគ្នាបានមួយរយៈក៏ពិតមែន ប៉ុន្តែលោកនិងមិត្តស្រីមិនដែលបង្ហាញភាពផ្អែមល្ហែមរវាងគ្នានិងគ្នាឲ្យអ្នកគាំទ្របានឃើញនោះទេ ហើយសូម្បីតែរូបថតគូក៏មិនដែលមានដែរ។ប៉ុន្តែមិនថាយ៉ាងណា កាលពីថ្ងៃទី១៦ សីហា ម្សិលមិញនេះ មិត្តស្រីរបស់លោក Great​ ក៏បានបង្ហោះរូបប៉ុន្មានសន្លឹក ខណៈពេលដែលមានកម្មវិធីជួបជុំគ្នា យ៉ាងសប្បាយរីករាយជាមួយក្រុមការងារ។ ជាមួយគ្នានោះដែរ ក៏មានលេចវត្តមានរបស់លោក Great ផងដែរ ដែលបានអង្គុយជិតមិត្តស្រីដោយទឹកមុខញញឹមញញែម ពោរពេញទៅដោយក្តីសុខ ហើយក៏អាចនិយាយបានថា នេះជាលើកដំបូង ដែលពួកគេទាំងពីរបង្ហាញពីភាពជិតស្និទ្ធជាមួយគ្នាបែបនេះ។  យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនចូលទៅបង្អាប់លេងសើច (Comment) និងសរសើរពីស្នេហារបស់ពួកគេទាំងពីរ បន្ទាប់ពីបានឃើញរូបនោះផងដែរ។ ហើយក៏មានអ្នកគាំទ្រមួយចំនួនបានសម្តែងការមិនពេញចិត្ត ហើយថែមទាំងបានប្រើពាក្សសម្ដីមិនសមរម្យទៅកាន់ពួកគេទាំងពីរទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖
Great Warintorn
Great Warintorn
Great Warintorn
Orn
Orn
Orn
រូបដែលពួកគេថតជុំគ្នា