អស្ចារ្យ! ជប៉ុនបង្កើតនាឡិកាពិសេសម្យ៉ាង អាចដាក់អាហារនៅក្នុងហ្នឹងហូបបានយកតែម្តង (មានវីដេអូ)

ជប៉ុន៖ សព្វថ្ងៃនេះយើងសង្កេតឃើញថា ជប៉ុនជាមនុស្សដែលចូលចិត្ត ឬវក់នឹងការងារជាខ្លាំង ពោលគឺ ពួកគេពុំសូវមានពេលវេលាគ្រប់គ្រាន់សូម្បីតែហូបបាយនោះទេ។ ដូច្នេះបានជាក្រុមហ៊ុនជប៉ុនមួយ​ បានបែកគំនិតបង្កើតនាឡិកាពិសេសម្យ៉ាង ដែលអាចដាក់អាហារនៅក្នុងហ្នឹងហូបបានយកតែម្តង។យោងតាមប្រភពបានឱ្យដឹងថា នាឡិកាពិសេសនេះមានឈ្មោះ «Bento Watch» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Takii Seeds ដែលមានទីតាំងនៅក្នុងទីក្រុងក្យូតូ។នាឡិកានេះត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់អ្នកដែលរវល់នឹងការងារខ្លាំង ពុំសូវមានពេលវេលាហូបអាហារ ហើយលក្ខណៈពិសេសវាគឺអាចដាក់អាហារ និងមានភ្ជាប់ជាមួយចង្កឹះស្វ័យប្រវត្តិនៅជាប់នាឡិកាស្រាប់តែម្តង។យ៉ាងណាមិញ គួរឱ្យសោកស្តាយដែលនាឡិកានេះពុំត្រូវបានបង្កើតសម្រាប់ការដាក់លក់ឱ្យមនុស្សទូទៅប្រើនោះទេ ពោលគឺក្រុមហ៊ុន Takii Seeds គ្រាន់តែបង្កើតវាឡើងសម្រាប់ជាយុទ្ធនាការផ្សព្វផ្សាយតែប៉ុណ្ណោះ។ដោយឡែក មនុស្សម្នាពិតជាមានការភ្ញាក់ផ្អើល និងសរសើរគំនិតច្នៃប្រឌិតរបស់ជនជាតិជប៉ុនខ្លាំង ហើយពួកគេក៏ចង់ទិញនាឡិកាបែបនេះយកទៅប្រើប្រាស់ផងដែរ៕ទស្សនារូបភាព និងវីដេអូខាងក្រោម៖
Bento Watch
Bento Watch
Bento Watch
Bento Watch