កូនមួយទៅហើយ តែសម្រស់របស់ គង់ ចាន់ស្រីមុំ នៅតែខ្ញង់ស្អាត ត្រូវប៉ាន់ជាមួយសម្អាងការ!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្ដែងស្រីសាច់ចាំអ្នកនាង គង់ ចាន់ស្រីមុំ ដែលមានកូនស្រីមួយ និងថែមទាំងមានប្រជាប្រិយភាពខ្លាំង ទាំងការរកស៊ីជំនួញជួញដូរ សុទ្ធតែទទួលបានការគាំទ្រ។យ៉ាងណាមិញ បើទោះបីជាតារាសម្ដែងស្រី គង់ ចាន់ស្រីមុំ មានគ្រួសារមានកូន និងមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏តារាស្រីស្រស់សោភារូបនេះ តែងឆ្លៀតពេលវេលាខ្លះៗជាមួយនឹងការងារពាក់ព័ន្ធនឹងសិល្បៈផងដែរ។ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង​ គង់ ចាន់ស្រីមុំ បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ជុំវិញនឹងសម្រស់ដ៏ខ្ញង់ស្អាតរបស់នាង។ ជាការពិត ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ មើលទៅពិតជាស្រស់ស្អាតខ្លាំង ពេលគ្រងជាមួយនឹងឈុតប្រពៃណីខ្មែរ ក្នុងសម្លៀកបំពាក់កូនក្រមុំ ពណ៌ខៀវ ដែលសម្រស់ពិតជាផូរផង់ មិនចាញ់កាលពីនាងមិនទាន់មានគ្រួសារនោះឡើយ។គួរឲ្យដឹងផងដែរថា ការងារក្រៅពីមុខជំនួញ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ តែងតែបង្ហោះបង្ហាញលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ដោយគេសង្កេតឃើញថា រូបនាងហាក់ត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថតសម្អាងការតែម្តង៕ទស្សនារូបភាពខាងក្រោម៖ 
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ