អ្នកណាមិនច្រណែន បើជីវិតក្រោយអាពាហ៍ពិពាហ៍របស់ Apinya និងស្វាមី មានភាពផ្អែមល្ហែមបែបនេះ!

ថៃ៖ បន្ទាប់ពីមង្គលការ របស់តារាសម្ដែងស្រីតូចច្រឡឹង Apinya​ ជាមួយស្វាមីដ៏សង្ហា បានកន្លងផុតរយៈពេលមួយខែជាងរួចមក គេសង្កេតឃើញថា គូស្វាមីភរិយាថ្មីថ្មោងនេះ មានការរស់នៅយ៉ាងចុះសម្រុងគ្នា មិនមានលេចឮបញ្ហាអ្វីដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភនោះទេ។ លើសពីនេះ Apinya និងស្វាមីវ័យក្មេង តែងតែបង្ហាញសកម្មភាពស្វីតៗជាមួយគ្នា ក្នុងបណ្ដាញសង្គម ធ្វើឲ្យអ្នករាល់គ្នាច្រណែននឹងស្នេហារបស់ពួកគេថែមទៀតផង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បានបែកធ្លាយរូបភាពជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្តតែ២នាក់ស្ងាត់ៗ ដ៏រីករាយនៅលើឆ្នេរសមុទ្រ ដែលជាកន្លែងដែល Apinya ចូលចិត្តទៅបំផុត។ក្នុងនោះដែរ គូស្នេហ៍មួយគូនេះ បានថតរូបជាច្រើនសន្លឹក មានស្ទីលថតរូបស្វីតៗជាច្រើន អមជាមួយទេសភាព ដ៏ស្រស់ត្រកាលទៀតនោះ មើលទៅពិតជាគូស្នេហ៍ដ៏ស័ក្តិសម និងធ្វើឲ្យអ្នករាល់គ្នាចង់បានជីវិតគូដែលផ្អែមល្ហែម ដូចនាងទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ
Apinya​ជាមួយស្វាមីដ៏សង្ហារ