ដំបូន្មា​នល្អ ៤ ចំណុច អ្នក​ទើបនឹង​មានកូន​ដំបូង​គួរស្វែងយល់!

ក្រោយ​ពពោះ​អស់​រយៈពេល ៩ ខែ​ពេញ ស្ត្រី​គ្រប់រូប​នៅ​មិន​អស់​តួនាទី​នោះទេ គឺ​នៅមាន​បន្ទុក​ធ្ងន់​មួយទៀតគឺ ​ការមើល​ថែកូន ក៏ដូចជា​ខ្លួនឯង​ឲ្យ​បានល្អ​បំផុត។ ជាពិសេស​ចំពោះ​មនុស្ស​ស្រី​ដែល​ទើបនឹង​មានកូន​លើកដំបូងពុំទាន់​មានបទពិសោធន៍​គ្រប់គ្រាន់​នៅឡើយ​ទេ ដូច្នេះ​គួរតែ​ស្វែងយល់​ពី​ដំបូន្មា​នល្អៗមួយចំនួន​ដែល​អ្នកជំនាញ​បានបង្ហាញ។ទី១ ក្រោយពេល​ឆ្លងទន្លេ​រួច ពោះ​របស់​អ្នក​ម្តាយ​ភាគច្រើន​នៅតែ​ធំរហូត​បាន ២ ទៅ ៣ ខែ ទើប​រួម​តូច​ដូច​ធម្មតា​វិញ។ ដូច្នេះ​កុំ​បារម្ភ​ខ្លាំងពេក អ្នក​គួរតែ​ព្យាយាម​សម្រាក និង​ទទួលទាន​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់​ជាការ​ស្រេច។ទី២ ក្នុងករណី​ដែល​ស្បែករបស់​ទារក​មានព​ណ៌​លឿងតិចៗ ត្រូវ​ប្រញាប់​នាំ​ពួកគេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រោះ​វា​អាចជា​រោគសញ្ញា​នៃ​ជំងឺ​ខាន់​លឿន។ ជំងឺខាន់លឿង​នេះអា​ចប​ណ្តោ​ល​មកពី​ខូច​សរសៃប្រសាទ ដូច្នេះ​ទារក​ត្រូវការ​ការព្យាបាល​ឲ្យ​បាន​ឆាប់។ទី៣ ក្រោយពេល​កុមារ​បាន​អាយុ១ខួបនៅតែ​បៅដោះ​ទៀត អ្នក​គួរតែ​ចាត់វិធានការ​ផ្តាច់​ឲ្យ​បាន។ ព្រោះ​អំឡុងពេល​មួយឆ្នាំ​នេះ វីតាមីន D នៅក្នុង​ទឹកដោះ​នឹង​ចុះខ្សោយ ហេតុនេះ​អ្នក​គួរតែ​ព្យាយាម​រក​អាហារ​ណា ​ដែល​សម្បូរ​វីតាមីន D ជំនួស​វិញ។ទី៤ ករណី​មួយទៀត ប្រសិនបើ​កូន​របស់​អ្នក​កើតមាន​អាការៈកន្ទួល​រមាស់​នៅ​តំបន់​គូថ កុំអាល​ភ័យ​ស្លន់ស្លោរ​ពេក នេះ​ក៏​ដោយសារតែ​អ្នក​មិន​ព្រម​ដូរ​ខោ​ទឹកនោម ឬ​កន្ទប់ ចេញ​នៅពេល​កុមារ​នោម​ច្រើនពេកធ្វើ​ឲ្យ​មាន​សំណើម។ ដូច្នេះអ្នក​ត្រូវ​ប្រើ​កន្ទប់​ស្ងួត ឬ​ឧស្សាហ៍​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ឲ្យ​ទៀងទាត់៕អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia