BLACKPINK Twice Momoland ឡើងយន្តហោះប៉ះថ្ងៃតែមួយ តែអ្នកគាំទ្រអន់ចិត្តស្តូក រឿងតារាស្រីទាំងនេះស្លៀកពាក់សំរែ?

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ គេបានប្រទះឃើញ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាពនៅលើពិភពលោកចំនួន ៣ក្រុម ពោលគឺក្រុមចម្រៀងនារី BLACKPINK ក្រុម TWICE និងក្រុម MOMOLAND បានធ្វើដំណើរទៅព្រលានយន្តហោះ ដើម្បីហោះឆ្ពោះទៅបំពេញការងារ​នៅឯក្រៅប្រទេសរៀងៗខ្លួន ចំក្នុងថ្ងៃតែមួយ ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។មិនតែប៉ុណ្ណោះ ក្នុងនោះផងដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានធ្វើការកត់សម្គាល់ ជាពិសេស ទៅលើស្ទាយ៍តុបតែងខ្លួនស្លៀកពាក់របស់តារាចម្រៀងស្រីទាំង៣ក្រុមនេះផងដែរ។ ជាក់ស្តែង គេសង្កេតឃើញថា ការបង្ហាញខ្លួនរបស់ក្រុម BLACKPINK លើកនេះគឺមិនខុសពីរាល់ដងនោះទេ ដោយពួកគេតែងតែស្លៀកពាក់តុបតែងខ្លួន បានយ៉ាងស្រស់ស្អាតទាក់ទាញ​​ ប៊្រេនៗ ស័ក្តិសមជាតារាលំដាប់កំពូល អមជាមួយនឹងរូបរាងដ៏ល្អឥខ្ចោះរបស់ពួកគេ ដូចជា Jennie នាងបានពាក់នូវប្រភេទអាវ Crop Top ពណ៌ស បញ្ចេញចង្កេះអង្ក្រងស៊ិចស៊ី ក្បាលពោះស្លីមរាបស្មើគួរឲ្យទាក់ទាញ ខណៈ ពេលដែល Lisa ក៏បានលេងម៉ូតអាវ Crop Top ពណ៌ខ្មៅពីក្នុង និងមានអាវរលុងធំខាងក្រៅ ស្ទាយ៍ Girl Crush ផងដែរ។
Jennie ក្រុម BLACKPINK
Jennie ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Jisoo ក្រុម BLACKPINK
Jisoo ក្រុម BLACKPINK
Rosé ក្រុម BLACKPINK
Rosé ក្រុម BLACKPINK
ដោយឡែក ងាកមកក្រុមចម្រៀងនារី TWICE វិញម្តង ដោយការតុបតែងខ្លួនរបស់ពួកគេ បានធ្វើឲ្យមហាជនមានការខកចិត្តមិនតិចនោះទេ។ ជាពិសេស គេចាប់អារម្មណ៍ឃើញថា ការស្លៀកពាក់របស់ Chaeyoung និង Jeongyeon គឺមានភាពផ្ទុយស្រឡះ ពីអ្វីដែលអ្នកគាំទ្រខំរំពឹងទុក។ ប៉ុន្តែទោះជាយ៉ាងណា ការស្លៀកពាក់របស់ Tyuzu និង Nayeon ក៏បានជួយឲ្យស្ទាយ៍លេងខ្លួនរបស់ TWICE មានភាពភ្លឺចែងចាំងបានខ្លះៗផងដែរ។
Jiyhyo និង Jeongyeon ក្រុម TWICE
Jeongyeon ក្រុម TWICE
Chaeyoung ក្រុម TWICE
Chaeyoung ក្រុម TWICE
ក្រុម TWICE
Nayeon ក្រុម TWICE
Tyuzu ក្រុម TWICE
ក្រៅពីនេះទៅទៀត ងាកមកក្រុចម្រៀងស្រី Momoland ឯណេះវិញ គេបែរជាចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រី JooE រហស្សនាម «តារាស្រីមុខអាក្រក់បំផុតប្រចាំប្រវត្តិសាស្រ្ត Kpop»  បែរជាធ្វើឲ្យមហាជនបើកភ្នែកធំៗ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោរបស់នាង ក្នុងឈុតសម្លៀកបំពាក់ រ៉ូបរឹបរាងពណ៌ខ្មៅ អមជាមួយនឹងសក់ពណ៌ទឺកក្រូច ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់មិនសរសើរមិនបានតែម្តង៕ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
JooE ក្រុម Momoland
JooE ក្រុម Momoland
Nancy ក្រុម Momoland
ក្រុម Momoland