ទើបតែដឹងសោះថា តាមពិតតារាថៃទាំង៣ដួងនេះ សុទ្ធតែធ្លាប់ល្បីឈ្មោះ តាំងមុនពេលចូលសិល្បៈ.....!

ថៃ៖ ជាទូទៅមិនមែនសុទ្ធសឹងតែ ក្រោយពេលចូលសិល្បៈរួចហើយ ទើបអាចមានឱកាសសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញបានតាមក្រោយទាំងអស់នោះទេ។ជាក់ស្តែង ក៏ដូចជាតារាចម្រៀង និងជាតារាសម្តែងថៃប្រុសស្រីទាំង៣រូបនេះដូច្នោះដែរ ដោយពួកគេត្រូវបានមហាជនដឹងថា ក្នុងចំណោមពួកគេម្នាក់ៗ គឺសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បី ឬចាត់ទុកថាជាបុគ្គលសាធារណៈជន ដែលមានមហាជនស្គាល់ច្រើន ចាប់តាំងពីមុនពួកគេចូលប្រឡូកក្នុងវិស័យសិល្បៈជាផ្លូវការទៅទៀត។តារាទាំង៣រូបនោះមានដូចជា៖

១. តារាសម្តែងប្រុស Nine Naphat

យោងតាមរូបរាងមុខមាត់ស្រស់សង្ហាពីកំណើត លោក Nine ធ្លាប់បានបង្ហាញមុខនៅក្នុងស្ពតពាណិជ្ជកម្មជាច្រើន ទាំងដែលកាលនោះ លោកមិនទាន់ទាំងបាន បង្ហាញមុខសម្តែងនៅក្នុងខ្សែភាពយន្ត ឬរឿងភាគទូរទស្សន៍មួយណានៅឡើយនោះទេ។ ហើយមកទល់បច្ចុប្បន្ននេះ Nine ក៏បានក្លាយទៅជាតារាសម្តែងប្រុសល្បីឈ្មោះ ប្រចាំប៉ុស្តិ៍លេខ៣ថៃផងដែរ។
តារាសម្តែងប្រុសNine Naphat

២. តារាសម្តែងស្រី Toey Jarinporn

តាំងពេលមុនចូលប្រឡូកសិល្បៈសម្តែងភាពយន្តជាផ្លូវការ កាលពីឆ្នាំ២០០៨ Toey ធ្លាប់មានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ឬអាចហៅបានថា ជាតារាលើ Social Media។
តារាសម្តែងស្រីToey Jarinporn

៣. តារាចម្រៀង និងជាតារាសម្តែងស្រី Jannine Weigel

កាលពីមុនពេលដែលនាងចូលប្រឡូកសិល្បៈជាផ្លូវការ Jannine ធ្លាប់បានច្រៀងCover បទចម្រៀងពីរោះៗជាច្រើន បង្ហោះវីដេអូនៅលើ Youtube និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនផងដែរ៕
តារាស្រីJannine Weigel