នារីស្រស់ស្អាតម្នាក់ រងរបួសធ្ងន់ អាចនឹងខ្វាក់ភ្នែក ក្រោយពីដាក់ពងមាន់ចូលទៅម៉ាស៊ីនមីក្រូវ៉េវបាន ៦នាទី...រួចក៏ផ្ទុះ

អង់គ្លេស៖ ប្រសិនបើអ្នកគិតថាចង់ស្ងោរពងមាន់ ឬស៊ុតឱ្យឆ្អិត ដោយគ្រាន់តែដាក់វាចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវនោះ សូមអ្នកគិតម្តងទៀត ព្រោះវាអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់បាន។ជាក់ស្តែង កាលពីពេលថ្មីៗនេះ មាននាងម្នាក់ឈ្មោះ Bethany Rosser អាយុ ២២ឆ្នាំ រស់នៅក្នុងទីក្រុង Redditch ចក្រភពអង់គ្លេស បានសាកល្បងយកពងមាន់ពីរគ្រាប់ដាក់ស្ងោរក្នុងម៉ាស៊ីនមីក្រូវ៉េវបាន ៦នាទី ដោយគិតថាគ្រាន់តែដាក់អំបិលនៅក្នុងទឹកនោះ វានឹងការពារការផ្ទុះ។
នាងBethanyRosser
ប៉ុន្តែជាអកុសលពងមាន់នោះស្រាប់តែផ្ទុះឡើង បណ្តាលឱ្យនាងរងរបួងជាទម្ងន់ ហើយអាចធ្វើឱ្យនាងខ្វាក់ភ្នែកស្តាំថែមទៀត។នាង Bethany បាននិយាយថា៖យ៉ាងណាមិញ ភ្លាមៗនោះ នាងក៏បានយកកន្សែងជ្រលក់ទឹកត្រជាក់ជូតលើមុខនាង ហើយក៏បានហៅឡានពេទ្យផងដែរ។
នាង Bethany Rosser
មិនយូរប៉ុន្មានរថយន្តសង្រ្គោះក៏បានមកដល់ ហើយក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ Queen Elizabeth។បច្ចុប្បន្ននាង Bethany កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយនាងរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ហើយក៏អាចខ្វាក់ភ្នែកខាងស្តាំផងដែរ។ដូច្នេះ​ សម្រាប់អ្នករាល់គ្នាដែលមានម៉ាស៊ីនមីក្រូវ៉េវនៅក្នុងផ្ទះ សូមចៀសវាងការស្ងោរពងមាន់ ពងទា ឬស៊ុតនៅក្នុងហ្នឹង ដើម្បីចៀសវាងនូវឧប្បត្តិហេតុណាមួយដែលអាចកើតឡើងជាយថាហេតុ៕
នាង Bethany Rosser
នាង Bethany Rosser
នាង Bethany Rosser
រូបតំណាង
នាង Bethany Rosser
នាង Bethany Rosser
រូបតំណាង