ល្អមើលណាស់ យប់មិញ!! Man City និង Spurs ចែកគ្នាម្នាក់មួយពិន្ទុសម្រាប់សប្ដាហ៍ទី២ (មានវីដេអូ)

  • អាទិត្យ ១៨ សីហា, ២០១៩ ០៨:៥៩
អង់គ្លេស៖ ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអង់គ្លេស Premier League បានឈាន់មកដល់សប្ដាហ៍ទី២ ហើយសម្រាប់សប្ដាហ៍នេះ ដោយក្រុមនីមួយៗស្វះស្វែងរក ៣ពិន្ទុបន្ថែម។ ជាមួយគ្នានេះគូចុងក្រោយកាលពីយប់មិញក្នុងជំនួបដ៏ធំរវាងម្ចាស់ជើងឯករដូវកាលចាស់ Manchester City បានបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspurs។ ជាលទ្ធផល ក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ក្រោមពីចប់ការប្រកួត ៩០នាទី ក្រុមទាំងពីរទទួលបានលទ្ធផល ២-២។
សកម្មភាពក្នុងការប្រកួត
Man City ជាអ្នកបើការនាំមុខមុនតាមរយៈការរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling នៅនាទី ២០។ នាំមុខបានត្រឹម ៣នាទី Spurs បានតាមស្មើវិញដោយការស៊ុតរបស់កីឡាករ Erik Lamela។ ចូលមកដល់នាទី ៣៥ ខ្សែប្រយុទ្ធមាឌល្អិត Sergio Aguero បានបើកការនាំមុខជាថ្មី ក្រោយការបញ្ជូនបាល់យ៉ាងស្អាតពីមិត្តរួមក្រុម De Bruyne។ ខណៈគ្រាប់តាមស្មើរបស់ Spurs និងជាគ្រាប់ចុងក្រោយក្នុងការប្រកួតនោះរកបានដោយកីឡាករ Lucas Moura នៅនាទី ៥៦។
សកម្មភាពក្នុងការប្រកួត
រីឯលទ្ធផល ៦គូផ្សេងទៀតដែលប្រកួតក្នុងថ្ងៃម្សិលមិញជាមួយគ្នានោះគឺ៖ Arsenal 2-1 BurnleyAston Villa 1-2 AFC Bournemouth Brighton & Hove Albion 1-1 West Ham UnitedEverton 1-0 WatfordNorwich City 3-1 Newcastle UnitedSouthampton 1-2 Liverpoolសូមទស្សនាវីដេអូ Highlight ជំនួបរវាង Man City និង Spurs នៅខាងក្រោម៖