ផ្អើលហ្វេនអស់ហើយ ក្រោយពីតួ​ឯកស្រី​រឿង​F4 បង្ហោះថាប្តីនាង ចង់លែងលះ

កូរ៉េ​ខាង​ត្បូង៖ នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែ​សីហា​នេះ​ តារាសម្តែង​ស្រី​​Goo Hye Sun ដែល​បាន​រៀប​ការ​ជា​មួយតារា​ប្រុស​Ahn Jae Hyun នាង​បាន​បង្ហោះ​រូប​ក្រដាស​មួយ​សន្លឹក ​ដែល​សរសេរ​ដោយ​ដៃ​នៅ​លើ​Instagram របស់​នាង​ជាមួយ​នឹង​Caption ដែល​ធ្វើ​ឲ្យ​អ្នកគាំ​ទ្រ​ ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ជាក់​ស្តែង​នាង​បាន​បង្ហោះរូប​នោះ​ ​​រួម​ជាមួយ​​Captionថា៖នាង​ក៏​បា​ន​បញ្ជាក់​បន្ថែម​ទៀតថា៖  ចំណែក​ខ្លឹម​សារ​នៃ ​រូប​សរសេរ​ដោយ​ដៃ ​ដែល​​នា​ង​បាន​ថតបង្ហោះ​នោះ ​មាន​ន័យ​ថា​៖បើ​យោង​តា​ម​ការ​ពិនិត្យ ​បាន​បញ្ជាក់​ថាអក្សរដៃ​ ដែល​បាន​សរសេរ​នោះ​គឺ​ជា ​របស់​តារា​ប្រុស​Anh Jae Hyun។ ដោយ​ឡែក​ បន្ទាប់​ពី​ឃើញ​បែប​នោះ​ហើយ ​អ្នក​គាំ​ទ្រ​បានបង្ហាញ​ការ​ព្រួយ​បារម្ភ យ៉ាង​ខ្លាំង​ចំពោះ​គូស្វាមីភរិយាមួយ​គូរ​នេះ។ គួរ​បញ្ជាក់​ផង​ដែរថា  បច្ចុប្បន្ន​ខាង​សារព័ត៌មានកូរ៉េ ​​មិន​អាច​ទាក់​ទង​សុំ​ចម្លើយ​បន្ថែម ​ពី​ខាង​ភាគី​ទាំង​សង​ខាង ​ក៏​ដូច​ជា​ពី​ខាង​ផលិត​កម្ម​HB Entertainment បាននៅ​ឡើ​យ​​ទេ​៕​
តារាសម្តែង​ស្រី​​Goo Hye Sun
តារា​ប្រុស​Ahn Jae Hyun
តារាសម្តែង​ស្រី​​Goo Hye Sunនិង​ស្វាមី
តារាសម្តែង​ស្រី​​Goo Hye Sunនិង​ស្វាមី
តារាសម្តែង​ស្រី​​Goo Hye Sunនិង​ស្វាមី
រូបនិង​ខ្លឺមសារ​ដែល​តារាសម្តែង​ស្រី​​Goo Hye Sun បាន​បង្ហោះក្នុង​Instagram