កំហុសមិនគួរកើតសោះ!! អ្នកចាំទី Liverpool សាងកំហុសធំមួយក្នុងការប្រកួតម្សិលមិញ (មានវីដេអូ)

  • អាទិត្យ ១៨ សីហា, ២០១៩ ១៤:៥២
អង់គ្លេស៖ ការប្រកួតសប្ដាហ៍ទី២ ក្នុងក្របខណ្ឌ Premier League របស់ Liverpool កាលពីម្សិលមិញ លោក Klopp បានជួយឲ្យហង្សក្រហមឈ្នះ Southampton ទទួលបាន ៣ពិន្ទុ ក្រោយយកឈ្នះ Southampton ក្រៅដីក្នុងលទ្ធផល ២-១។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតនោះ គឺអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Adrian របស់ Liverpool បានសាងកំហុសដ៏ធំមួយ ក្រោយទាត់បាល់ឡើងលើមិនផុត ប៉ះជើងខ្សែប្រយុទ្ធរបស់ Southampton ចូលទី នៅនាទី ៨២ ក្រោយ Liverpool បាននាំមុខ ២-០ តាមរយៈគ្រាប់បាល់របស់ Mane និង Firmino។
អ្នកចាំទីAdrian
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖