មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! ចូលមួយកែងបត់ បាញ់ឈាមដូចទឹក (មានវីដេអូ)

  • អាទិត្យ ១៨ សីហា, ២០១៩ ១០:៥៥
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរិ៍ម្សិលមិញ កីឡាករកម្ពុជា គឹម វាសនា បានប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ភេត អុប៊ុន ដោយត្រូវកីឡាករថៃវាយឲ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី២។
កីឡាករថៃ ភេត អុប៊ុន ឈ្នះការប្រកួត
ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរបានបើកឆាកប្រយុទ្ធគ្នា ដោយការទាត់ និងម៉ាត់ទៅវិញទៅមកយ៉ាងខ្លាំង។ យ៉ាងណាមិញ ចូលមកដល់ពាក់កណ្ដាលទឹកទី២ កីឡាករទាំងពីរបានប្ដូរកែងគ្នា ដោយកីឡាករថៃ បានវាយកែងបត់ចូលពេញថ្ងាសរបស់ គឹម វាសនា បណ្ដាលឲ្យចេញឈាម និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ១០។ ចង់ដឹងថា កែងបត់របស់កីឡាករថៃ វាយទៅលើ គឺម វាសនា យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ប្រភព៖ The SEATV Sports HD