បុរសល្មោភកាមម្នាក់ ដើរលួចខោទ្រនាប់ស្រីៗដែលដាក់ហាលក្រៅផ្ទះ យកទៅថតរូបលេងបង្ហោះនៅលើបណ្ដាញសង្គម

  • អាទិត្យ ១៨ សីហា, ២០១៩ ១៦:១៩
សិង្ហបុរី៖ ថ្មីៗកន្លងទៅនេះ មានបុរសម្នាក់ បានប្រពឹត្តអំពើដ៏គួរឲ្យស្ពប់ខ្ពើមមួយគឺ គាត់តែងតែដើរលួចខោទ្រនាប់របស់ស្រីៗដែលដាក់ហាលនៅក្រៅផ្ទះ យកទៅថតរូបលេង រួចបង្ហោះនៅលើគណនីអ៊ិនស្ដាក្រាមរបស់គាត់។ប្រភពបានឲ្យដឹងថា រូបថតមួយសន្លឹកដែលបុរសនោះបានឈរថត កាន់ខោទ្រនាប់ពណ៌ផ្កាឈូក បានធ្វើឲ្យមនុស្សជាច្រើនឃើញហើយមិនពេញចិត្តនឹងទង្វើស្មោគគ្រោកមួយនេះ និងស្នើសុំឲ្យប៉ូលិសតាមចាប់ខ្លួនបុរសនោះ។ រាល់ពេលដែលគាត់លួចខោទ្រនាប់ស្រីៗម្ដងៗ គាត់តែងតែសរសេរប្រាប់ពីទីតាំងដែលគាត់បានលួច។ លើសពីនេះទៅទៀត គាត់ថែមទាំងសម្រេចកាមដោយខ្លួនឯងដាក់លើខោទ្រនាប់ស្រីៗ លួចដាក់ហាលទៅវិញទៀតផង។ក្រោយពីដឹងថាប៉ូលិសកំពុងតាមចាប់ខ្លួន បុរសនោះបានលុបគណនីអ៊ិនស្ដាក្រាមរបស់ខ្លួនចោលដែលមានអ្នក Follow ចំនួនជាងមួយពាន់អ្នក។ យ៉ាងណាមិញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វាលាម៉ោង៤:៣០នាទីរសៀល កន្លងទៅនេះ​ ប៉ូលិសក៏បានចាប់ឃាត់ខ្លួនបុរសនោះទុក ដើម្បីរង់ចាំការដោះស្រាយជាមួយតុលាការនៅប៉ុន្មានថ្ងៃខាងមុខនេះ និងត្រូវពិន័យជាប្រាក់ចំនួន ១ពាន់ដុល្លារសិង្ហបុរី (៧២២ដុល្លារអាមេរិក)៕
បុរសដែលលួចខោទ្រនាប់ស្រីៗ
ខោទ្រនាប់ដែលគាត់បានលួច