ស្មានមិនដល់ថា ក្រៅពីអាជីពជាអ្នកចម្រៀង Kim JaeJoong ក៏ពូកែខាងជំនាញនេះ មិនធម្មតាដែរ (មាន​វីដេអូ)

កូរ៉េខាង​ត្បូង៖ ជាក់​ស្តែង​តារា​ចម្រៀងJaeJoong​ ហាក់​ដូចជា​បុរស​ម្នាក់ ​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ ជា​ច្រើន​ដូច​ជា​រាំ ច្រៀង​ សម្តែង​ តែង​និពន្ធ​ព្រម​ទាំង ​ជំនាញ​នៃ​ការ​ដឹកនាំ ក្នុង​វិស័យ​កម្សាន្ត​គឺគ្មាន​អ្វី​ ដែល​រូប​គេ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ក៏​ប៉ុន្តែ​អ្វីដែល ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ក្រៅ​ពី​អាជីព​ជា​តារា​K-pop JaeJoong ក៏​ពូកែ​ខាង​ជំនាញ ​ចម្អិនម្ហូប​មិន​ណយ​ដែរ។ ជាក់​ស្តែង​JaeJoong រៀន​​ជំនាញ​នៃ​ការ​ចម្អិនម្ហូប​នេះ ​ពី​ភោជ​នីយដ្ឋាន​ របស់ ​ឳពុក​ម្តាយ​របស់​គេ​។ ជំនាញ​នៃ​ការ​ចម្អិនម្ហូប ​រប​ស់​តារា​ប្រុស​រូប​នេះ​ កាន់​តែ​ប្រសើរ​បន្ទាប់​ពី​គេ ​បាន​ផ្លាស់​ប្តូរ​ទៅ​រស់​នៅ ទីក្រុង​សេអ៊ូល​តែ​ម្នាក់​ឯង ហើយ គាត់ត្រូវធ្វើអ្វីៗទាំងអស់ ដោយខ្លួនឯងក្នុង អំឡុងពេលថ្ងៃហ្វឹកហាត់។ បន្ទាប់ពីបង្ហាញខ្លួនដំបូង តារា​ប្រុស​រូប​នេះ​បានទទួល បន្ទុកភារកិច្ចខាង​ផ្នែក​ចម្អិនម្ហូប  សម្រាប់សមាជិកក្នុង​ក្រុម​ ។ជាក់​ស្តែង ​អ្នកគាំទ្រ​សុទ្ធតែ​បាន​ដឹង​ថាJaeJoong គឺ​ជា​ចុង​ភៅ​ដ៏​ពូកែ​ម្នាក់​ ហើយ​ពួកគេក៏​តែង​តែ​ទន្ទឹង ​រង​ចាំ​ការ​ចេញ​សៀវ​ភៅ​ចម្អិន​ម្ហូប ​របស់​តារា​ប្រុស​រូប​នេះ។ ក៏​ប៉ុន្តែ​ពេល​នេះ ​ការ​រង់ចាំ​របស់​ពួក​គេ​បាន​បញ្ចប់​ហើយ​ ដោយ​កាល​ពី​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា នៅពេល​ដែល​JaeJoong បាន​ប្រកាស​ចេញ​សៀវភៅ ​ចម្អិន​ម្ហូប​អាហារ​ដំបូង​របស់​គាត់ ​ដែល​មាន​ចំណង​ជើង​ថា“Romantic Recipes” ​មាន​មុខ​ម្ហូប​បារាំង ដែលសរសេរ​ជា​ភាសា​ជប៉ុន ​សៀវភៅ​នេះ​មាន​១២០​ទំព័រ ​រួម​ទាំងវីដេអូ​ថែម​ទៀត។ លើស​ពី​នេះ​ទៀតJaeJoong មិន​បាន​បញ្ឍប់​ត្រឹម​នេះ​ទេ ដោយសារ​តែទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ​ពី​សំណាក់អ្នកគាំទ្រ​ទៅ​លើ​សៀវភៅ​ ដែល​បាន​បោះ​ពុម្ព​លើក​ទី​១​ តារា​ប្រុស​រូប​នេះ​ក៏​បាន ​បោះ​ពុម្ព​នៅ​សៀវ​ភៅ​“Romantic Recipes Vol.2” កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ដែល​ផ្តោត​សំខាន់​ទៅ​លើ​ម្ហូប​កូរ៉េ​។ សៀវ​ភៅ​ដែល​បាន ​បោះ​ពុម្ព​ផ្សាយ​លើក​នេះ​ត្រូវ​បាន​ បោះ​ពុម្ព​ផ្សាយ​ជា​បី​ភាសា កូរ៉េ ជប៉ុន​ និង​អង់​គ្លេស ផង​ដែរ៕​
តារា​ចម្រៀងJaeJoong
តារា​ចម្រៀងJaeJoong
តារា​ចម្រៀងJaeJoong
តារា​ចម្រៀងJaeJoong
តារា​ចម្រៀងJaeJoong
តារា​ចម្រៀងJaeJoong
តារា​ចម្រៀងJaeJoong