ក្រោយ Coutinho ផ្លាស់ទៅ Bayern Munich ក្លិប Liverpool ទទួលបានប្រាក់ ១៨លាន ព្រោះមូលហេតុមួយ

  • អាទិត្យ ១៨ សីហា, ២០១៩ ១៦:១៨
អឹរ៉ុប៖ ក្លិបហង្សក្រហម Liverpool នឹងទទួលបានប្រាក់ ១៨លានផោន ក្រោយខ្សែប្រយុទ្ធ Philippe Coutinho ផ្លាស់ពី Barcelona ទៅចូលរួមជាមួយ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករPhilippe Coutinho
Barcelona បានព្រៀមព្រៀងជាមួយជើងឯកក្របខណ្ឌ Bundesliga Bayern Munich ក្នុងការអនុញ្ញាតឲ្យ Coutinho ផ្លាស់ទៅលេងនៅទឹកដីអាល្លឺម៉ង់ក្រោមលក្ខខណ្ឌខ្ចីជើង ជាមួយតម្លៃ ១៨លានផោន ខណៈលុយទាំងអស់នោះនឹងត្រូវបង់ទៅឲ្យក្លិប Liverpool ទាំងអស់។ មូលហេតុដែលលុយនោះ Liverpool ជាអ្នកទទួលព្រោះតែក្លិបអ្នកមានបុណ្យ Barcelona មិនទាន់បង់ប្រាក់គ្រប់ទៅឲ្យហង្សក្រហមនោះទេ ដោយកាលនោះក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ បានទិញយក Coutinho ពី Liverpool ក្នុងតម្លៃខ្លួន ១៤២លានផោន។ គួរបញ្ជាក់ផងដែរថា Coutinho នឹងទៅចូលរួមជាមួយ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើង ២រដូវកាល ដោយអាចមានសិទ្ធិទិញផ្ដាច់ជាមួយតម្លៃខ្លួន ១២០លានអឺរ៉ូ (១០៩.៦លានផោន)៕
កីឡាករ Philippe Coutinho
ប្រភព៖ Sportsmole