ឆ្កែមួយក្បាល លេបកូនទាជ័រអស់ចំនួន ៣២ចូលទៅក្នុងពោះ (មានវីដេអូ)

  • អាទិត្យ ១៨ សីហា, ២០១៩ ១៥:២៧
ថៃ៖ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតសម្រាប់អ្នកចិញ្ចឹមសត្វនោះគឺ នៅពេលដែលសត្វចិញ្ចឹមរបស់ខ្លួន ស៊ីរបស់ណាដែលមិនគួរត្រូវស៊ី។ជាក់ស្ដែងកាលពីថ្មីៗកន្លងទៅនេះ នៅក្នុងប្រទេសថៃ មានឆ្កែមួយក្បាលបានលេបកូនទាជ័រចំនួន៣២ចូលទៅក្នុងពោះរបស់វា។ប្រភពបានឲ្យដឹងថា នារីម្នាក់ឈ្មោះថា អូម បានទិញកូនទាជ័រចំនួន៥០ ទុកសម្រាប់តុបតែងលម្អអាងហែលទឹកនៅផ្ទះ។ លុះដល់ថ្ងៃបន្ទាប់ នាងក៏ចាប់ផ្ដើមសង្កេតឃើញថា កូនទាជ័រមួយចំនួនត្រូវបានបាត់។ ឆ្កែរបស់នាងបានក្អួតចង្អោរ ខ្ជាក់កូនទាជ័រចំនួន៥ចេញមកក្រៅ ទើបនាងសន្និដ្ឋានថា កូនទាជ័រដែលបានបាត់ប្រាកដជានៅក្នុងពោះរបស់ឆ្កែ។ ក្រោយមក នាងក៏ប្រញាប់ប្រញាល់យកឆ្កែទៅមន្ទីរពេទ្យដើម្បីថត X-ray ទើបបង្ហាញឲ្យឃើញថា នៅក្នុងពោះឆ្កែគឺសុទ្ធតែកូនទាជ័រ។ សម្រាប់ការវះកាត់យកកូនទាជ័រចេញពីពោះរបស់ឆ្កែ ត្រូវចំណាយរយៈពេលអស់ប្រហែលជិត២ម៉ោង។
ពេទ្យកំពុងវះកាត់យកកូនទាជ័រចេញ
កូនទាជ័រដែលបានវះកាត់យកចេញ
នាងអូម បានផ្ដាំផ្ញើទៅដល់អ្នកដែលមានសត្វចិញ្ចឹមថា៖យ៉ាងណាក្ដី សត្វឆ្កែរបស់នាងក៏បានជាសះស្បើយ និងមានសុខភាពល្អប្រក្រតីឡើងវិញ៕ សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖
នាងអូម និងឆ្កែរបស់នាង
ឆ្កែដែលលេបកូនទាជ័រ
កូនទាជ័រទាំង៣២