ល្បីរឿងលែងលះ ពេល​នេះរូបរបស់Goo Hye Sun ត្រូវបានលុបចេញ ពីវេបសាយរបស់ផលិតកម្មHB Entertainment ?

កូរ៉េ​ខាងត្បូង៖ តួឯកស្រី​ក្នុង​រឿង​F4 Goo Hye Sun ត្រូវបាន​ខាង​ផលិត​កម្ម​HB Entertainment លុប​រូប​របស់​នាង​ចេញ​ពី​វេបសាយ​របស់​ពួក​គេ បន្ទាប់​ពី​បែក​ធ្លាយ​ព័ត៌មាន​នៃ ​ការ​លែង​លះ​ជា​មួយ​Ahn Jae Hyun។យោង​តា​មសារ​ នៅ​ពេល​ដែល​នាង​បាន​ផ្ញើ​ ​ទៅ​កាន់​ស្វាមី​របស់​នាង​Ahn Jae Hyun បាន​បញ្ជាក់​ថា៖ភ្លាមៗ​បន្ទាប់ពី ​ព័ត៌មាន​លែង​លះ​នោះ ត្រូវ​បាន​ចេញ​ផ្សាយ រូប​ភាព​របស់​តារា​ស្រីGoo Hye Sun ក៏​ត្រូវ​បាន​លុប​ចេញ​ពី ​ក្នុង​តារាង​នៃ​ផលិត​កម្ម​HB Entertainment ផងដែរ។ ក៏​ប៉ុន្តែ​គេសង្កេត​ឃើញថា ​រូប​របស់​តារា​ប្រុស​Ahn Jae Hyun គឺ​នៅ​ក្នុង​តារាង​នោះ​នៅ​ឡើយ​ទេ។ ជាក់​តែង​បើ​យោង​តាម ​ការ​បកស្រាយ​ពី​ខាង​ផលិតកម្ម​ ពួក​គេ​បាន​និយាយថា ពួក​គេ​មិន​បាន​បញ្ចូល​ព័ត៌មាន​បន្ថែម​ លើ​វេបសាយ​​ជា​ង មួយ​ឆ្នាំ​មក​ហើយ​ ហើយ​រូបរបស់​តារាស្រី​រូប​នេះ ក៏​មិន​បាន​បញ្ចូល ក្នុង​តារាង​នេះ​តាំង​តែ ពី​ដំបូង​មក​ម្ល៉េះ។គួរ​បញ្ជាក់​ផង​ដែរថាGoo Hye Sun បាន​ចូល​រួម​ជា​មួយ​HB Entertainment  កាល​ពី​មិថុនា​ កន្លងទៅ​នេះ បន្ទាប់​ពី​បាន​ចាកចេញ​ពី ​ផលិតកម្ម​Partners Park កាល​ពី​ខែ​ឧសភាកន្លងទៅ៕
Goo Hye Sun
Goo Hye Sun
Goo Hye Sun
Goo Hye Sunនិង​សា្វមី​របស់នាង​
តារាង​តារាសម្តែង​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ របស់​ផលិត​កម្ម​HB Entertainment