ប្ដីប្រពន្ធមួយគូ រួមគំនិតគ្នាយកតុក្តតាជ័របន្លំធ្វើជាទារក រួចបោកលុយមហាជនតាមអ៊ិនធើណែត

  • អាទិត្យ ១៨ សីហា, ២០១៩ ១៦:៤៩
អាមេរិក៖ ប្ដីប្រពន្ធមួយគូត្រូវបានចាប់ខ្លួន ពីបទក្លែងបន្លំពពោះ និងមរណភាពរបស់ទារក ដើម្បីទទួលបានប្រាក់បរិច្ចាគនៅលើបណ្ដាញអ៊ិនធើណែត។ប្រភពបានឲ្យដឹងថា ស្រ្តីឈ្មោះ Kaycee ត្រូវជាប្រពន្ធរបស់ លោក Geoffrey។ កាលពីដើមខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ពួកគេទាំងពីរបានរួមគំនិតគ្នា ធ្វើពុតជាពពោះ ដោយបង្ហោះរូបពពោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
រូបដែលនាងធ្ចើពុតជាពពោះ
ថ្មីៗកន្លងទៅនេះ ពួកគេទាំងពីរបានបង្កើតមូលនិធិរៃអង្គាសប្រាក់តាមអនឡាញដោយប្រាប់ថា ពួកគេមានពេលត្រឹមតែ៥ម៉ោងប៉ុណ្ណោះដើម្បីជួយសង្គ្រោះកូន ពីជំងឺផ្លូវដង្ហើម។ រំលងបាន៥ថ្ងៃក្រោយមក ពួកគេក៏បានបង្កើតមួយទៀត ដើម្បីរៃអង្គាសប្រាក់ ដោយសរសេររៀបរាប់ថា៖
តុក្កតាជ័រដែលពួកគេយកមកបន្លំ
ប្រភពបានបន្ដថា ល្បិចកលរបស់ប្ដីប្រពន្ធមួយគូនេះ ត្រូវបានលាតត្រដាងក្រោយពីមិត្តភក្ដិរបស់ពួកគេម្នាក់ឈ្មោះថា Cynthia បានទូរស័ព្ទទៅខាងអ្នករៀបចំពិធីបុណ្យសព ទើបដឹងថាមិនមានការស្លាប់របស់ទារកនោះទេ។ ក្រោយមកទៀត នាង Cynthia បានទូរស័ព្ទទៅប្ដឹងប៉ូលិស។ បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសរួចមកបានឲ្យដឹងថា គ្មានកំណត់ហេតុដែលទាក់ទងទៅនឹងទារក នៅក្នុងមន្ទីរពេទ្យ ឬការស្លាប់អ្វីទាំងអស់។ រូបនោះជាទារកជ័រ ហើយពួកគេទាំងពីរក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីរង់ចាំការកាត់ទោសនៅថ្ងៃខាងមុខ។ចំពោះទឹកប្រាក់ដែលពួកគេទទួលបានពីការរៃអង្គាសលើអ៊ិនធើណែតគឺចំនួន ៥៥០ដុល្លារអាមេរិក។ ទឹកប្រាក់ទាំងអស់នេះនឹងត្រូវផ្ញើត្រលប់ទៅអ្នកបរិច្ចាគវិញផងដែរ៕
ពួកគេទាំងពីរ