បែកគ្នា៧ខែហើយ តែចិត្តនៅតែអាល័យ ម៉ា ច័ន្ទបញ្ញា នៅតែបារម្ភ សង្សារ រហូតដាច់ចិត្ត ធ្វើបែបនេះ

ភ្នំពេញ៖ ទំនាក់ទំនងស្នេហារបស់ ម៉ា ច័ន្ទបញ្ញា ជាមួយនឹងអូនអ៊ីង បានមកដល់ទីបញ្ចប់ ជាមួយនឹងហេតុផលរៀងៗខ្លួន ធ្វើឲ្យហ្វេន ចិត្តមិនដាច់ ឲ្យពួកគេបែកបាក់គ្នានោះទេ ព្រោះគេគិតថា ជាគូមួយ ដែលសាកសមគ្នាខ្លាំងបំផុត។ក្នុងនោះដែរ បើគិតមកទល់ពេលនេះ វាមានរយៈពេល៧ខែមកហើយ ដែលអ្នកទាំងពីរ លែងមានឈ្មោះជាសង្សារនឹងគ្នា ប៉ុន្តែអ្វីដែលធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើលខ្លាំងនោះ គឺតារាប្រុសរូបនេះ បានបញ្ចេញសារមួយដ៏សែនក្តុកក្តួលខ្លាំង។ ដោយលោកបានសរសេរថា៖ជាពិសេស លោកក៏បានរៀបចំបាច់ផ្កា និងរូបថតរបស់លោក និងនាង រួចសរសេរសារមួយចំនួននៅផ្នែកខាងក្រោយ រូបថត។ យ៉ាងណាមិញ នេះជាលើកទីមួយ ដែលឃើញតារាៗ ហ៊ានបញ្ចេញអារម្មណ៍នឹក ទៅលើ​អតីតសង្សារខ្លួន របស់ខ្លួនយ៉ាងដូច្នោះ ក្រោយពីបែកគ្នាអស់រយៈពេលយូរខែ៕
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ផ្កា ដែលម៉ា ច័ន្ទបញ្ញា ផ្ញើឲ្យមិត្តស្រី
រូបថត ដែលលោកផ្ញើទៅអតីតសង្សារលោក
សារនៅផ្នែកខាងក្រោយរូបថត